ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នា«ខ្មែររួបរួមខ្មែរខ្លាំង»

តាកែវ៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យរួបរួមសាមគ្គីគ្នាជាធ្លុងមួយព្រោះកាលណាខ្មែររួបរួមគ្នាខ្មែរខ្លាំងហើយបរទេសពិតជាមានការភ័យខ្លាចកាលណាខ្មែរចេះសាមគ្គីគ្នារួបរួមគ្នា។

 

នៅក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំលើកទី ២ អាណត្តិទី ៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តតាកែវនៅថ្ងៃ សុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។

ឯកឧត្តមវ៉ី សំណាង បានថ្លែងបន្តថា ប្រវត្តិសាស្រ្តរបស់កម្ពុជាកន្លងមកបានបង្ហាញថា ខ្មែរយើងឈ្មោះគ្នា បែកបាក់គ្នា កាប់សំលាប់ខ្មែរគ្នាឯង ដោយសារការញុះញង់របស់បរទេស ហើយនៅក្នុងរបបខ្មែរក្រហមដឹកនាំប្រទេសបានឈានទៅដល់ការកាប់សំលាប់ប្រជាពលរដ្ឋខ្មែរយ៉ាងរង្គាលក្លាយជារបបប្រល័យពូជសាសន៍ថែមទៀតផង។

 

បើតាមឯកឧត្តម វ៉ី សំណាង សង្រ្គាមរវាងខ្មែរ និងកងទ័ពឈ្លានពានសៀមកន្លងមក សម្រាប់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវបានរួបរួមសាមគ្គីគ្នាគួជាទៅមោទនៈ ដោយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តគ្រប់មជ្ឈដ្ឋានបានធ្វើការបរិច្ចាកទាំងថវិកាសម្ភារប្រើប្រាស់ ហូបចុកគ្រប់បែបយ៉ាងយកមកផ្ដល់ជូនរដ្ឋបាលខេត្ត ដើម្បីយកបន្តទៅផ្ដល់ជូនវីរៈកងទ័ពនៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក។ សកម្មភាពនេះបានបង្ហាញពីការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរនៅពេលដែលមានការឈ្លានពានណាមួយមកលើបូរណភាពដែនដីខ្មែរពីសត្រូវឈ្លានពាន៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.