នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដំណើរការចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងតាមបណ្តាអង្គភាពចំណុះបណ្ឌិត្យសភា ដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ទោ អនុប្រធានមន្ទីរចាត់ការ នាយរងការិយាល័យនៃមន្ទីរចាត់ការ អនុប្រធានមជ្ឈមណ្ឌល អនុប្រធានដេប៉ាតតឺមង់ នៃអង្គភាពចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលសន្និសីទ-ព្រះរាម (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយនិងណែនាំតម្រង់ទិសដល់មន្ត្រីទាំងអស់នៃអង្គភាពចំណុះ ក្នុងការអនុវត្តគោលការណ៍ប្រឡងប្រណាំង ឱ្យបានមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា












