ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បត៍ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពី អធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា, សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពី ស្តង់ដារនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ក្រុមចម្រុះហត្ថពលកម្មបរទេស និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាច្រើនរូបទៀត នៅសាលប្រជុំខេត្ត រតនៈគីរី ទីស្តីការក្រសួងមហាផ្ទៃ៕
ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍














