ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានបន្តចុះអប់រំផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច និងបញ្ហាក្មេងទំនើង ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតាមមូលដ្ឋាន និងសាលារៀននានា ក្នុងខេត្តកំពង់ឆ្នាំង។
គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីបន្ថែមការយល់ដឹងជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស អំពីការគោរពច្បាប់ និងការពារខ្លួនពីហានិភ័យនានា ព្រមទាំងបង្កើតស្មារតីចូលរួមសហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង









