នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ជំនាន់ទី២១ លើកទី១ ចំនួន៩៨នាក់ ដែលទើបចាប់ផ្តើមដំណើរការសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក- A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ពិធីនេះធ្វើឡើង ដើម្បីសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមថ្មី ដែលទើបចាប់ផ្តើមសិក្សា ហ្វឹកហាត់ ឱ្យដឹងអំពីវិន័យក្នុងការសិក្សា ហ្វឹកហាត់ ទាំងក្នុងថ្នាក់និងទីលាន ការរក្សាអនាម័យក្នុងបរិវេណបណ្ឌិត្យសភា ការគោរពវិន័យនិងបទបញ្ជាផ្សេងៗដែលសាលាបានកំណត់៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា












