ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)ជួបពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី MANO Chihiro តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងសហការី ជួបប្រជុំពិភាក្សាការងារ ពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំអង្គការសង្គមស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ជា ប៊ុនហេង អគ្គនាយករង និងលោក លី យ៉ាសាក់ និងលោក គាន ណារិន ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការពាក់ព័ន្ធ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.