នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អង មង្គល និងឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពទទួលពាក្យបណ្តឹង និងដំណោះស្រាយប្រចាំសប្តាហ៍។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធ៕
ប្រភព៖ អគ្គាធិការដ្ឋាន














