ព័ត៌មានជាតិ

កងម្លាំងនគរបាលទេសចរណ៍ខេត្តកែប ចុះប្រតិបត្តិការល្បាតរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ​ ទី១៣ ខែមីនា ឆ្នាំ២០២៦​ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាប្រចាំកងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រល្បាតតាមបែបបទថ្មី ដោយប្រើប្រាស់កង់ជំនួសឱ្យម៉ូតូ ឬរថយន្ត ដើម្បីតាមដាន និងរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកកម្សាន្តនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។ សកម្មភាពល្បាតដោយជិះកង់នេះ ត្រូវបានគេមើលឃើញថាជាវិធានការដ៏វៃឆ្លាត និងទាន់ពេលវេលាបំផុត ស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកំពុងមានការប្រែប្រួលហក់ឡើងខ្ពស់។ ការផ្លាស់ប្តូរមកប្រើប្រាស់កង់ក្នុងកិច្ចប្រតិបត្តិការល្បាតតាមតំបន់គោលដៅទេសចរណ៍ មិនត្រឹមតែជួយកាត់បន្ថយការចំណាយថវិការដ្ឋលើការប្រើប្រាស់ប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នពុលក្នុងក្រុងផងដែរ។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន ការជិះកង់ល្បាតក៏ជាឱកាសមាសសម្រាប់មន្ត្រីនគរបាលក្នុងការហាត់ប្រាណដើម្បីពង្រឹងសុខភាពឱ្យកាន់តែមាំមួន បង្កើនភាពរហ័សរហួនក្នុងកិច្ចការងារបង្ក្រាបបទល្មើសផ្សេងៗ។ លើសពីនេះ យុទ្ធសាស្ត្រនេះបានធ្វើឱ្យមន្ត្រីនគរបាលកាន់តែមានភាពជិតស្និទ្ធជាមួយភ្ញៀវទេសចរ ដែលបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ជួយសង្គ្រោះ និងអន្តរាគមន៍បានទាន់ពេលវេលានៅតាមទីតាំងដែលរថយន្តពិបាកចូលទៅដល់។ មហាជន និងភ្ញៀវទេសចរណ៍ដែលបានឃើញសកម្មភាពនេះ បានសម្ដែងនូវការគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់ ចំពោះគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំនគរបាលខេត្តកែប ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ “មួយគ្រាប់ព្រួញបាញ់បានសត្វពីរ” ពោលគឺទាំងការរក្សាសន្តិសុខបានល្អ និងការសន្សំសំចៃខ្ពស់។ គួរបញ្ជាក់ផងដែរថា ខេត្តកែបបច្ចុប្បន្នកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃ​វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ក្រាហ្វិកឌីហ្សាញ”

នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនៅក្នុងថ្នាក់រៀន ជាមួយនឹងសិក្ខាកាម​នៃ​វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ក្រាហ្វិកឌីហ្សាញ” ​ ដែលកំពុងសិក្សា​ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ជាជំហ៊ាននៃការកសាងធនធានមនុស្សឌីជីថល ដែលជាសរសរស្តម្ភនៃការប្រែក្លាយបណ្ឌិត្យសភានគបាលកម្ពជា ជាបណ្ឌិត្យសភានគបាលកម្ពជាឌីជីថល ហើយវគ្គនេះគោលបំណង ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីនិងគ្រូនគរបាលជាតិឱ្យមានចំណេះដឹងនិងជំនាញក្នុងការបំពេញការងារ ការរចនាអក្សរ រូបភាព និមិត្តសញ្ញា(Logo) ក្របសៀវភៅ (Cover) ហ្វុង (Backdrop) និងស្លាយ ជាដើម ឱ្យកាន់តែល្អប្រសើរ។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម យុន ឈុន្នី និងឯកឧត្តម ចាន់ សុធា អញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សា ដាក់បញ្ចូលការប្រឡងប្រណាំងការរៀបចំអនាម័យ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានសម្រាប់គាំទ្រអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានអញ្ជេីញ ដឹកនាំកិច្ចប្រជុំ ពិភាក្សា ដាក់បញ្ចូលការប្រឡងប្រណាំងការរៀបចំអនាម័យ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមទីប្រឹក្សា អគ្គនាយករង ប្រធាន – អនុប្រធាននាយកដ្ឋានមុខងារនិងធនធាន អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។ក្នុងនោះអង្គប្រជុំ បានពិនិត្យ ពិភាក្សា និងបានឯកភាពគ្នា គោរពស្នេីសុំគោលការណ៍ពីថ្នាក់ដឹកនាំ បង្កេីតក្រុមការងារ ដេីម្បីរៀបចំចលនាប្រឡងប្រណាំង អនាម័យ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រគល់ជូននូវកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដល់អគ្គាធិការដ្ឋាន

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានប្រគល់ជូននូវកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ដល់អគ្គាធិការដ្ឋាន។ អំណោយដ៏មានតម្លៃនេះ ផ្តល់ជូនក្នុងគោលបំណងគាំទ្រដល់ការងារទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញរបស់ប្រជាពលរដ្ឋ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងភាពរលូន។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឈ្នាង ហួរ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងតម្រូវការចាំបាច់ក្នុងការងាររបស់មន្ត្រីរាជការគ្រប់អង្គភាពចំណុះរបស់ក្រសួង។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា សម្ភារទាំងនេះ ពិតជាត្រូវការជាចាំបាច់សម្រាប់បំពេញការងារប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ការចងក្រងឯកសារ និងរួមចំណែកពន្លឿនកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយវិស័យឯកជន

ខេត្តសៀមរាប៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Doan Chinh អគ្គនាយករងក្រុមហ៊ុន Metfone និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ លោក​ អគ្គបានាយករងក្រុមហ៊ុនបានបង្ហាញពីគោលបំណង នៃការរួមចំណែកចំពោះគម្រោងទីក្រុងឆ្លាតវៃ (Smart City) ក្នុងការអភិវឌ្ឍទីក្រុងសៀមរាប ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី ជំនួសដោយការប្រើប្រាស់ថាមពលសូឡា ការគ្រប់គ្រងប្រព័ន្ធភ្លើងចរាចរណ៍ រួមជាមួយការតម្លើងកាមេរ៉ាសុវត្ថិភាព នៅក្នុងទីប្រជុំជន។ ជាមួយគ្នានោះ​ តំណាងក្រុមហ៊ុន បានបង្ហាញនូវគម្រោងក្នុងការតម្លើងបង្គោលភ្លើងសូឡាតាមបណ្ដោយផ្លូវជាតិពីព្រំប្រទល់ខេត្តកំពង់ធំ រហូតដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែមានសោភណ្ឌភាព សុវត្ថិភាព និងភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅ និងធ្វើដំណើរ។ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Metfone ដែលបានចូលរួមសហការអភិវឌ្ឍន៍ខេត្តជាមួយនឹងរដ្ឋបាលខេត្ត ពិសេសចូលរួមគម្រោងទីក្រុងឆ្លាតវៃ (Smart City)ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ប្រជាពលរដ្ឋស្រុកបាភ្នំជាង១ពាន់នាក់ ទទួលអំណោយមនុស្សធម៌ និងសេវាពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ស្របតាមគោលនយោបាយដឹកនាំ ប្រកបដោយឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើវិស័យសុខាភិបាល និងក្រោមការដឹកនាំតម្រង់ទិស ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានជួបសំណេះសំណាល ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងផ្ដល់អំណោយ ជូនប្រជាពលរដ្ឋ ១៥០០នាក់ នៅក្នុងឃុំរោងដំរី ស្រុកបាភ្នំ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ បានរៀបចំឡើង ក្រោមកិច្ចសហការ រវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ប៉ាយសួយឡាវយិនកម្ពុជា។ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង ហើយការចុះមកដោយផ្ទាល់របស់ក្រុមការងារនាពេលនេះ គឺជាការរួមចំណែកធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសចាស់ជរា និងអ្នកមានជីវភាពខ្វះខាត អាចទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌ បន្ថែមលើសេវាមូលដ្ឋានរបស់រដ្ឋ។ ឯកឧត្តមបណ្ឌិត ក្នុងនាមរដ្ឋបាលស្រុកបាភ្នំ និងប្រជាពលរដ្ឋទូទាំងឃុំរោងដំរី បានសម្ដែងនូវសេចក្ដីត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យមនុស្សធម៌ប៉ាយសួយឡាវយិនកម្ពុជា […]

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យការធ្វើចរាចរណ៍នៅពេលរាត្រី ផ្តោតទៅលើជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា

ប៉ៃលិន៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនៅរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានបន្តចុះត្រួតពិនិត្យការធ្វើចរាចរណ៍តាមដងផ្លូវ នៅពេលរាត្រី ដោយផ្តោតទៅលើជនបរទេសដែលចូលមករស់នៅខុសច្បាប់ក្នុងខេត្តដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scam) ក្នុងគោលបំណងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គមរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេសដែលលួចចូលមករស់នៅក្នុងខេត្ត ដោយខុសច្បាប់ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាម ប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី ។ សូមបញ្ជាក់ថា៖ ចំពោះលទ្ធផលតាមគោលដៅត្រួតពិនិត្យ បានរកឃើញរថយន្តចំនួន ១៧គ្រឿង ដែលដឹកជន បរទេស […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។ ៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។ វិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ទី១៣ មីនា ២០២៦ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceincambodia

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំការធ្វើបច្ចុប្បន្នភាពសំណុំឯកសារ ពាក្យសុំចូលជាសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.)

សៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាអនុប្រធានប្រចាំការ ជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ( អ.ន.ក ) ខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំការធ្វើបច្ចុប្បន្នភាពសំណុំឯកសារ ពាក្យសុំចូលសមាជិកដែលជាសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក. ) ទូទាំងខេត្តតាមគំរូថ្មី និងការចាប់ផ្តើមទទួលពាក្យសុំចូលសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជនពីវិស័យមហាផ្ទៃ និងវិស័យការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប ។ កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ក្រុមការងារលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តទាំងអស់, តំណាងលោកមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំណាងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, តំណាងលោកអភិបាលក្រុង-ស្រុកទាំង១៣, […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជេីញបញ្ចុះបឋមសីលាសាងសង់រង្វង់មូល«រូបសំណាកនៅព្រះវិស្ណុ» លើដងផ្លូវជាតិលេខ ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

ប៉ៃលិន៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបញ្ចុះបឋមសីលា សាងសង់រង្វង់មូលថ្មីបន្ថែម ទៀត«រូបសំណាកនៅព្រះវិស្ណុ» នៅលើដងផ្លូវជាតិ លេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើក កម្ពស់ សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ សន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅ គគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បានលេចចេញជារូបរៀងឡើងនាពេលខាងមុខគឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះ។ នៅក្នុងឱកាសនោះផងដែរ […]