ព័ត៌មានជាតិ

ប្រជាពលរដ្ឋស្រុកបាភ្នំជាង១ពាន់នាក់ ទទួលអំណោយមនុស្សធម៌ និងសេវាពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ស្របតាមគោលនយោបាយដឹកនាំ ប្រកបដោយឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើវិស័យសុខាភិបាល និងក្រោមការដឹកនាំតម្រង់ទិស ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានជួបសំណេះសំណាល ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងផ្ដល់អំណោយ ជូនប្រជាពលរដ្ឋ ១៥០០នាក់ នៅក្នុងឃុំរោងដំរី ស្រុកបាភ្នំ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ បានរៀបចំឡើង ក្រោមកិច្ចសហការ រវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ប៉ាយសួយឡាវយិនកម្ពុជា។ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង ហើយការចុះមកដោយផ្ទាល់របស់ក្រុមការងារនាពេលនេះ គឺជាការរួមចំណែកធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសចាស់ជរា និងអ្នកមានជីវភាពខ្វះខាត អាចទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌ បន្ថែមលើសេវាមូលដ្ឋានរបស់រដ្ឋ។

ឯកឧត្តមបណ្ឌិត ក្នុងនាមរដ្ឋបាលស្រុកបាភ្នំ និងប្រជាពលរដ្ឋទូទាំងឃុំរោងដំរី បានសម្ដែងនូវសេចក្ដីត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យមនុស្សធម៌ប៉ាយសួយឡាវយិនកម្ពុជា ដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន មកជួយពិនិត្យព្យាបាល និងចែកអំណោយជូនប្រជាពលរដ្ឋ ដោយបានចាត់ទុកទឹកចិត្តសប្បុរសធម៌របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ថាជាសក្ខីភាពនៃចំណងមិត្តភាព និងការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.