ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយវិស័យឯកជន

ខេត្តសៀមរាប៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Doan Chinh អគ្គនាយករងក្រុមហ៊ុន Metfone និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោក​ អគ្គបានាយករងក្រុមហ៊ុនបានបង្ហាញពីគោលបំណង នៃការរួមចំណែកចំពោះគម្រោងទីក្រុងឆ្លាតវៃ (Smart City) ក្នុងការអភិវឌ្ឍទីក្រុងសៀមរាប ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី ជំនួសដោយការប្រើប្រាស់ថាមពលសូឡា ការគ្រប់គ្រងប្រព័ន្ធភ្លើងចរាចរណ៍ រួមជាមួយការតម្លើងកាមេរ៉ាសុវត្ថិភាព នៅក្នុងទីប្រជុំជន។

ជាមួយគ្នានោះ​ តំណាងក្រុមហ៊ុន បានបង្ហាញនូវគម្រោងក្នុងការតម្លើងបង្គោលភ្លើងសូឡាតាមបណ្ដោយផ្លូវជាតិពីព្រំប្រទល់ខេត្តកំពង់ធំ រហូតដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែមានសោភណ្ឌភាព សុវត្ថិភាព និងភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅ និងធ្វើដំណើរ។

ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Metfone ដែលបានចូលរួមសហការអភិវឌ្ឍន៍ខេត្តជាមួយនឹងរដ្ឋបាលខេត្ត ពិសេសចូលរួមគម្រោងទីក្រុងឆ្លាតវៃ (Smart City)ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.