ព័ត៌មានជាតិ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រគល់ជូននូវកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដល់អគ្គាធិការដ្ឋាន

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានប្រគល់ជូននូវកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ដល់អគ្គាធិការដ្ឋាន។

អំណោយដ៏មានតម្លៃនេះ ផ្តល់ជូនក្នុងគោលបំណងគាំទ្រដល់ការងារទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញរបស់ប្រជាពលរដ្ឋ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងភាពរលូន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឈ្នាង ហួរ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងតម្រូវការចាំបាច់ក្នុងការងាររបស់មន្ត្រីរាជការគ្រប់អង្គភាពចំណុះរបស់ក្រសួង។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា សម្ភារទាំងនេះ ពិតជាត្រូវការជាចាំបាច់សម្រាប់បំពេញការងារប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ការចងក្រងឯកសារ និងរួមចំណែកពន្លឿនកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.