ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យការធ្វើចរាចរណ៍នៅពេលរាត្រី ផ្តោតទៅលើជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា

ប៉ៃលិន៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនៅរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានបន្តចុះត្រួតពិនិត្យការធ្វើចរាចរណ៍តាមដងផ្លូវ នៅពេលរាត្រី ដោយផ្តោតទៅលើជនបរទេសដែលចូលមករស់នៅខុសច្បាប់ក្នុងខេត្តដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scam) ក្នុងគោលបំណងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គមរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេសដែលលួចចូលមករស់នៅក្នុងខេត្ត ដោយខុសច្បាប់ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាម ប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី ។

សូមបញ្ជាក់ថា៖ ចំពោះលទ្ធផលតាមគោលដៅត្រួតពិនិត្យ បានរកឃើញរថយន្តចំនួន ១៧គ្រឿង ដែលដឹកជន បរទេស ធ្វើដំណើរចូលក្នុងខេត្តប៉ៃលិន ចំនួន ៣៣នាក់, ស្រី ៩នាក់ ក្នុងជនជាតិចិនចំនួន ២០នាក់, ស្រី ២នាក់, ជនជាតិ វៀតណាមចំនួន៤នាក់ ស្រី ៤នាក់, ជនជាតិឡាវចំនួន ៣នាក់ ស្រី ៣នាក់, ជនជាតិមីយ៉ាន់ម៉ាចំនួន២នាក់ ស្រី ០នាក់ និងជនជាតិនេប៉ាល់ចំនួន ៤នាក់ ស្រី ០នាក់ ប៉ុន្តែមិនបានរកឃើញជនបរទេសដែលមានការសង្ស័យពាក់ព័ន្ធបទល្មើសខុសច្បាប់ ឬបទល្មើសបច្ចេកវិទ្យា(Online Scam) នោះទេដោយមានឯកសារស្របច្បាប់ត្រឹមត្រូវទាំងអស់គ្នា ។

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.