ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃ​វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ក្រាហ្វិកឌីហ្សាញ”

នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនៅក្នុងថ្នាក់រៀន ជាមួយនឹងសិក្ខាកាម​នៃ​វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ក្រាហ្វិកឌីហ្សាញ” ​ ដែលកំពុងសិក្សា​ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ ជាជំហ៊ាននៃការកសាងធនធានមនុស្សឌីជីថល ដែលជាសរសរស្តម្ភនៃការប្រែក្លាយបណ្ឌិត្យសភានគបាលកម្ពជា ជាបណ្ឌិត្យសភានគបាលកម្ពជាឌីជីថល ហើយវគ្គនេះគោលបំណង ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីនិងគ្រូនគរបាលជាតិឱ្យមានចំណេះដឹងនិងជំនាញក្នុងការបំពេញការងារ ការរចនាអក្សរ រូបភាព និមិត្តសញ្ញា(Logo) ក្របសៀវភៅ (Cover) ហ្វុង (Backdrop) និងស្លាយ ជាដើម ឱ្យកាន់តែល្អប្រសើរ។

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.