ព័ត៌មានជាតិ

ឯកឧត្ដម នៅ លក្ខណា អញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ដើម្បីអនុញ្ញាតជូនតំណាងក្រុមហ៊ុនចំនួន០២ ធ្វើបទបង្ហាញពីប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពរបស់ខ្លួន នៅចំពោះមុខ គ.ប.ផ.ក.

នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែមករាឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជេីញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ដើម្បីអនុញ្ញាតជូនតំណាងក្រុមហ៊ុនចំនួន០២  បង្ហាញពីប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពរបស់ខ្លួន នៅចំពោះមុខ គ.ប.ផ.ក. ដើម្បីផ្សព្វផ្សាយជាសាធារណៈ។ សន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ជាសមាជិក គ.ប.ផ.ក. តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ថ្នាក់ដឹកនាំ លេខាធិការដ្ឋាន គ.ប.ផ.ក. និងតំណាងក្រុមហ៊ុន អធីអេហ្វ អ៊ុនវេសមេន (បារីម៉ាក GOLD SEAL)និង ក្រុមហ៊ុន ប៊ូ ស្ទួន អ៊ីមិច (បារីម៉ាក ESSE) រួមជាមួយអ្នកសារព័ត៌មានរដ្ឋ និងឯកជនជាច្រើនអង្គភាពផងដែរ។ ឯកឧត្ដម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍ថា ការរៀបចំឱ្យមាន […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG)

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៅតាមបណ្តាអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីឌីអូ Zoom ជាច្រើនរូប។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ទាំងអស់ ដែលបានខិតខំបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួន យ៉ាងសកម្ម […]

ព័ត៌មានជាតិ

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានប្រតិបត្តិគណៈកម្មការ សាខាសមាគមនារីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ អនុប្រធាន លោកជំទាវ លោក លោកស្រី សមាជិកា សមាជិក គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើរបាយ ការណ៍ឆ្នាំ របស់គណៈកម្មការសមាគមនារីក្រសួងមហាផ្ទៃ និងបានពិភាក្សាគ្នាបន្ថែមទៀតនូវពេលចុះជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាពេលខាងមុខ ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសបច្ចេកវិទ្យា

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសបច្ចេកវិទ្យា ដល់នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមគណៈអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរដោយលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកស្នងការរងនគរបាលខេត្តពោធិ៍សាត់ និងលោកគ្រូឧទ្ទេស (គ្រូបង្គោលមកពី នាយកដ្ឋានជំនាញ)ផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតី បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣ ដោយមានការនិមន្តចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ គណៈមហានិកាយ ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជា ព្រះមេគណខេត្តបន្ទាយមានជ័យ គណៈធម្មយុត្តិកនិកាយ ព្រះមន្រ្តីសង្ឃសាលាគណខេត្តក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ អភិបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ គណៈអ៊ីម៉ាំខេត្ត គណៈកម្មការគ្រីស្ទបរិស័ទខេត្ត ដែលប្រារព្ធធ្វើនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនា បានឱ្យដឹងថា ពិធីជួបជុំដែលប្រារព្ធធ្វើនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់  វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី […]

ព័ត៌មានជាតិ

ឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ​ជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់ពេលវេលា

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ ជំរុញញការផ្សព្វផ្សាយព័ត៌មាន​ឱ្យបានទាន់ពេលវេលា ដែលកិច្ចប្រជុំនេះ​មាន​ការ​ចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន/ស្ថានីយ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំឱ្យនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ រៀបចំផែនការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗឱ្យបានទៀតទាត់ និងស្របតាមបរិបទសង្គមជាក់ស្តែង។ ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានជម្រុញឱ្យនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ត្រូវរៀបចំមន្ត្រីរបស់ខ្លួនចូលរួមវគ្គបណ្តុះបណ្តាលជំនាញព័ត៌មានឱ្យបានច្រើន ដើម្បីមានសមត្ថភាពអាចក្លាយជាគ្រូបង្គោល ដើម្បីមានលទ្ធភាពឈានទៅបណ្តុះបណ្តាលបន្តដល់មន្ត្រីថ្នាក់ក្រោមជាតិផងដែរ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលប្រព្រឹតទៅ នៅសាសាខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងភូមិសាស្ត្រខេត្តកំពង់ចាមមិនមានអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) នោះទេ ហើយក៏គ្មានការហើរចូលពីខាងក្រៅនៃជនសង្ស័យដើម្បី សម្ងំលាក់ខ្លួន ឬបង្កើត ការឆបាកតាមប្រព័ន្ធបច្ចេកវិទ្យា​ និងក៏គ្មានការបង្ខាំងមនុស្សឡើយ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានផ្សព្វផ្សាយ និងធ្វើការណែនាំឱ្យមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បាននឹងចេះប្រើប្រាស់នូវកម្មវិធី App No Drug ដើម្បីរួមចំណែកក្នុងសង្គម រួមគ្នាទប់ស្កាត់ការជួញដូរ ការចែកចាយ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល​ការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត។ ពិធីបើកសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ​អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង​៣ លោក លោកស្រី ស្នងការរង នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រធានទីស្នាក់​ការច្រកទ្វារព្រំដែនទ្វេភាគីទាំង២ ព្រមទាំង អភិ​បាលក្រុង/ស្រុក ទាំង៩ រួមទាំង លោកអធិការនគរបាលក្រុង /ស្រុកទាំង៩ មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៩៣ ឃុំ សង្កាត់។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌កាកបាទក្រហម ប្រគល់ជូនគ្រួសារចាស់ជរាទីទ័លក្រ នៅស្រុកសំរោង

តាកែវ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា លោកអភិបាលស្រុកសំរោង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម  និងថវិការដ្ឋបាលខេត្តមកផ្តល់ជូនគ្រួសារលោកយាយ ឃួន សេង អាយុ៨០ឆ្នាំ ដែលកំពុងមានជម្ងឺប្រចាំកាយ ដែលមានកូន  ជាវីរកងទ័ពប្រចាំការនៅគោលដៅភូមិព្រៃចាន់ ស្ថិតនៅក្នុងភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។   ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានថ្លែងប្រាប់ពីកិច្ចខិខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវៃឆ្លាតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្ដិភាព មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានទាក់ទាញបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗបានមករកស៊ីបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបើក សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ខេត្តសៀមរាប ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អង្គការ សមាគមសរុបចំនួន ៧៦៣រូប។ ឯកឧត្តម លី សំរិទ្ធ បានលើកឡើងថា ឆ្នាំ២០២៥ គឺជាការអនុវត្តបន្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើបាវចនាប្រាំដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងអាទិភាពគន្លឹះទាំង ៥គឺ មនុស្ស ផ្លូវ […]