បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សនិងលោកវរសេនីយ៍ឯក ឱ នរិន្ទនាយការិយាល័យបុគ្គលិក បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតចំនួន១២នាក់ទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសាលាបបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។
ក្នុងពិធីនេះផងដែរ លោកឧត្ដមសេនីយ៍ត្រីស្នងការ បានកោតសរសើរដល់ប្អូនៗជានិស្សិតទាំង២ភេទដែលបានខំប្រឹងប្រែងសិក្សារៀនសូត្ររហូតបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងនោះផងដែរ លោក ឧត្ដមសេនីយ៍ត្រី ស្នងការបានណែនាំដល់លោកស្នងការរងផែនការងារធនធានមនុស្ស និងលោកនាយការិយាល័យបុគ្គលិកត្រូវបែងចែកតួនាទីភារកិច្ចដល់ប្អូនៗជានិស្សិតទាំងអស់ទៅតាមមុខវិជ្ជានិងជំនាញដែលបានសិក្សានៅសាលាកន្លងមក។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍ត្រី ស្នងការបានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ពេលចូលបម្រើការងារទៅតាមមុខជំនាញរបស់ខ្លួននិងគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានល្អ៕
ប្រភព៖ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ











