ប្រទេសសិង្ហបុរី៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយតំណាងមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNDP (UNDP Global Center)។ កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទលើដំណើរការការងាររបស់ UNDP Global Center ក្នុងកិច្ចសហការ និងគាំទ្រដល់ប្រទេសនានាជាដៃគូ រួមមាន (១) ការធ្វើកំណែទម្រង់ឌីជីថល (២) ការប្រើប្រាស់ AI (៣) ការធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល សាធារណៈ (DPI) និង (៤) ជំហានបន្ទាប់ក្នុងការសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
កិច្ចប្រជុំពិភាក្សានេះ មានសមាសភាពចូលរួមដោយលោក Amir Khan ប្រធានកម្មវិធីផ្នែកអភិបាលកិច្ច នៃអង្គការ UNDP ប្រចាំកម្ពុជា និងលោក Romain Santon នាយករងអង្គការ Vital Strategies ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា និងតំណាង UNDP Global Center នៅប្រទេសសិង្ហបុរី។
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
















