ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយករង លោក លោកស្រី សមាជិក សមាជិកា តាមបណ្ដាអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រីជំនាញ នៃក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះដែរ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ការពិភាក្សាអំពីបញ្ហាប្រឈម ចំណុចខ្វះខាត និងបទពិសោធន៍ ព្រមទាំង ការកំណត់ទិសដៅ និងសកម្មភាពអាទិភាព ដើម្បីអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()





