នៅព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំប្រជុំក្រុមការងារនិស្សិតជួយកិច្ចការសង្គមនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីណែនាំតម្រង់ទិសឱ្យប្អូនគ្រប់ផ្នែក ដែលស្ម័គ្រចិត្តជួយកិច្ចការសង្គមនៅបណ្ឌិត្យសភា បន្តខិតខំប្រឹងប្រែងបំពេញការងារទៅតាមផ្នែកដែលបានបែងចែក ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា




