ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកស្រី យ៉ារីសា លីងដូហ៍ សូម័រ (Yarissa Lyngdoh Sommer) អ្នកឯកទេសជាន់ខ្ពស់ផ្នែករៀបចំទីក្រុងនៃធនាគារពិភពលោក និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងធនធានហិរញ្ញវត្ថុនិងការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការពិគ្រោះយោបល់ផ្នែកបច្ចេកទេសលើសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់ក្រុង និងការផ្តល់សេវាសាធារណៈនៅកម្ពុជា៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













