ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធ ជូនអង្គសន្និបាត អំពីប្រធានបទស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបទពិសោធនៃការស្ដាររំដោះប្រឡាយលូ និងចិញ្ចើមផ្លូវ។ វត្តមានលោក ប៉ាង លីដា ក្នុងសន្និបាតក្រសួងមហាផ្ទៃ បានធ្វើឡើងតបតាមសំណូមពរ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួប កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ កាលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើលោក ប៉ាង លីដា ត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ។ គួររំលឹកដែរថា ក្នុងជំនួបកាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីរំភើបក្ដុកក្ដួល ដ្បិតតែកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត បានឃើញ និងស្គាល់មន្ត្រីមូលដ្ឋានរូបនេះ តែតាមរយៈសកម្មភាព មូលដៃអាវ មូរជើងខោ ចុះដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក និងប្រើគ្រប់វិធីសាស្រ្ត […]
ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី លំហាត់របៀប បច្ចេកទេសប្រើប្រាស់អាវុធវែង
ខេត្តប៉ៃលិន៖ នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបឋម ស្តីពី «លំហាត់របៀប បច្ចេកទេសប្រើប្រាស់អាវុធវែង(AK47) អនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់ ទង់នគរបាលជាតិកម្ពុជា និងប្រកាសស្តីពីបទវិន័យនគរបាលជាតិ លេខ៨៧៣ និងជំនាញប្រើប្រាស់ផែនទី» នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង ជំនាញពាក់ព័ន្ធ លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យបណ្តុះបណ្តាល លោកអធិការនគរបាលក្រុង/ស្រុក និងលោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ មន្រ្តីជំនាញពាក់ពន្ធ័ និងសិក្ខាកាមចំនួន ៥៧រូប។ លោកស្នងការ បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់កងកម្លាំងថ្មីនៅពេលចូលបម្រើការងារនៅអង្គភាព សូមឱ្យយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ច គោរពវិន័យកងកម្លាំង មានសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់(PIM) ឆ្នាំ២០២៦
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់(PIM) ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកនាយក-នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ/ចៅសង្កាត់ ស្មៀន ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះក្រុមការងាររដ្ឋបាលខេត្ត ដែលបានសហការជាមួយទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្ត ក្នុងការខិតខំរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ ដេីម្បីរំលឹកឡើងវិញដ៏មានសារៈសំខាន់ ក្នុងគោលបំណង បង្កើនចំណេះដឹងបន្ថែម និងរំលឹកឡើងវិញដល់រដ្ឋបាលឃុំ សង្កាត់ អំពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងការរៀបចំកិច្ចដំណើរការលទ្ធកម្មគម្រោងឱ្យប្រព្រឹត្តទៅស្របតាមសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (PIM) របស់គណៈកម្មាធិការជាតិសម្រាប់ការអភិឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ។ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី-ភារកិច្ចរបស់អ្នកពាក់ព័ន្ធ ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធផ្ទាល់សំខាន់ៗរួមមាន ទីចាត់ការផែនការ និងវិនិយោគខេត្ត ការិយាល័យគាំទ្រឃុំសង្កាត់នៃរដ្ឋបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់និងស្មៀន មន្រ្ដីគាំទ្របច្ចេកទេសខេត្ត អ្នកទទួលការ ព្រមទាំងអ្នកទទួលផលនៅមូលដ្ឋានមួយចំនួនដែលជាអ្នកអនុវត្ត […]
រដ្ឋបាលខេត្តកែប នាំយកអំណោយឧបត្ថម្ភជូនជូនដល់កងទ័ពជួរមុខកងពលតូចថ្មើរជើងលេខ៣១
ខេត្តកែប៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកែប នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ឧបត្ថម្ភជូនដល់កងទ័ពជួរមុខរបស់កងពលតូចថ្មេីរជេីងលេខ៣១ ស្ថិតនៅខេត្តកំពត។ សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាខាងលេី បានបង្ហាញអោយឃេីញនូវស្មារតីរួបរួមសាគ្គីភាពរវាងខ្មែរ និងខ្មែរ គ្រប់ស្ថានភាព គ្រប់កាលៈទេសៈ។ សូមបញ្ជាក់ថាកន្លងមក រដ្ឋបាលខេត្តកែប ដែលមានឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប តែងតែបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រេីប្រាស់ និងថវិកា ចូលរួមឧបត្ថម្ភដល់បងប្អូនវិរៈកងទ័ព និងបងប្អូនជនភៀសសឹកជាបន្តបន្ទាប។ ជាក់ស្តែង អំណោយដែលឯកឧត្តមនាំយកឧបត្ថម្ភជូនដល់កងទ័ពជួរមុខរបស់កងពលតូចថ្មេីរជេីងលេខ៣១ ស្ថិតនៅខេត្តកំពត នោះរួមមាន៖ អង្ករ 5តោន អំបិល 2តោន អំបុក 1000កញ្ចប់ អំបុកសាច់មាន់ 150កំប៉ុង នំ900 10កេស នំក្រេម 10កេស ទឹកត្រី 50យួរ ទឹកសុីអុីវ 50យួរ ទឹកសុទ្ធ 50កេស ទឹកសុទ្ធយួរ 100យួរ ទឹកផ្លែឈើ […]
ឯកឧត្តម ហ៊ឹម យ៉ាន អញ្ជេីញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ
ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡង ប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករងនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ នាយរងសេនាធិការចំរុះ មេបញ្ជាការរង អគ្គលេខាធិការរង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានអង្គភាពអន្តរាគមន៍ ព្រមទាំង ថ្នាក់ដឹកនាំ នៅតាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀត ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួងមហាផ្ទៃ
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួងមហាផ្ទៃ។ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ នានាចំណុះអគ្គនាយកដ្ឋាន ជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តេីម ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងពិធី ប្រកាសសមាជិកថ្មីចំនួន ៩រូប បន្ថែមទៀត និងសូមថ្លែងអំណរគុណដល់សមាជិក សមាជិកា គ.គ.ម ដែលបានអនុវត្តការងារកន្លងហើយ និងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃអគ្គស្នងការ ប្រធាននាយកដ្ឋាន អស់លោកទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធី ប្រកាសសមាសភាពថ្មីចំនួន ៩រូបបន្ថែមក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃនៅពេលនេះ។ ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផល […]
កម្លាំងនគរបាលស្រុកជីក្រែង ចុះថតអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្ត តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាឱកាសកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង-ស្រុក កាលពីពេលកន្លងមកថ្មីៗនេះ កម្លាំងចុះថតអត្តសញ្ញាណប័ណ្ណចល័ត នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះថតអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព (មុនអស់សុពលភាពតិចជាង៩០ថ្ងៃ) ចំនួន ៖ ០២ ទីតាំង ដែលទីតាំងទី១ ស្ថិតនៅសាលាឆទាន ភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប និងទីតាំងទី២ ស្ថិតនៅផ្ទះលោកនាយកសាលាបឋមសិក្សាកន្សែង ភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប សរុបបានចំនួន ៖ ៨៧នាក់ ស្រី ៥៦នាក់ និងព្រះសង្ឃ ០៧អង្គ ៕ ប្រភព៖ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធ ZOOM
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធ ZOOM ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ស្នងការ ស្នងការរងទទួលការងារចរាចរណ៍ នាយការិយាល័យនគរបាលចរាចរណ៍ និងមន្រ្តីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជួបពិភាក្សា និងសម្របសម្រួលការងារ ដល់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលផែនការងារធនធានមនុស្ស បានដឹកនាំសហការីជួបពិភាក្សា និងសម្របសម្រួលការងារ ដល់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងគោលបំណងចុះសិក្សា និងសម្ភាសន៍ផ្ទាល់ ក្រោមប្រធានបទ “ការវាយតម្លៃស្ថានភាពការងាររបស់អតីតនិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភានគរបាលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ធន ម៉េង នាយករង វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បណ្ឌិត្យសភានគរបាលកម្ពុជា និងអតីតនិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សា ពីបណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ក្រសួងមហាផ្ទៃ បន្ដបើកវគ្គបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានីខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន
សៀមរាប ៖ នៅថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានី ខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន ជូនដល់មន្ត្រីបង្គោល នៃរដ្ឋបាលខេត្តសៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, កំពង់ធំ, ស្ទឹងត្រែង និងកំពង់ចាម ពិធីនេះប្រារព្ធធ្វើឡើនៅសាលាខេត្តសៀមរាប។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ ចំរើន អគ្គនាយករង និងជាតំណាង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ គួររំលឹកថាកាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦កន្លងទៅ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ […]










