ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ​ជាអធិបតី​បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់(PIM) ឆ្នាំ២០២៦

ខេត្តបន្ទាយមានជ័យ​៖​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញ​ជាអធិបតី​បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់(PIM) ឆ្នាំ២០២៦​ ដោយមានការចូលរួម​ពី លោកនាយក-នាយករងរដ្ឋបាលខេត្ត​ មន្ទីរ​ អង្គភាពពាក់ព័ន្ធ​ មេឃុំ/ចៅសង្កាត់ ស្មៀន ប្រារព្ធ​ធ្វើ​ឡើង​នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៦។

នាឱកាសនោះ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះក្រុមការងាររដ្ឋបាលខេត្ត ដែលបានសហការជាមួយទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្ត ក្នុងការខិតខំរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ ដេីម្បីរំលឹកឡើងវិញដ៏មានសារៈសំខាន់​ ក្នុងគោលបំណង បង្កើនចំណេះដឹងបន្ថែម និងរំលឹកឡើងវិញដល់រដ្ឋបាលឃុំ សង្កាត់ អំពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងការរៀបចំកិច្ចដំណើរការលទ្ធកម្មគម្រោងឱ្យប្រព្រឹត្តទៅស្របតាមសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (PIM) របស់គណៈកម្មាធិការជាតិសម្រាប់ការអភិឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ។​ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី-ភារកិច្ចរបស់អ្នកពាក់ព័ន្ធ ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធផ្ទាល់សំខាន់ៗរួមមាន ទីចាត់ការផែនការ និងវិនិយោគខេត្ត ការិយាល័យគាំទ្រឃុំសង្កាត់នៃរដ្ឋបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់និងស្មៀន មន្រ្ដីគាំទ្របច្ចេកទេសខេត្ត អ្នកទទួលការ ព្រមទាំងអ្នកទទួលផលនៅមូលដ្ឋានមួយចំនួនដែលជាអ្នកអនុវត្ត នៅមូលដ្ឋានជាប្រចាំ ដើម្បីជាការឆ្លើយតបក៏ដូចជាឱ្យស្របទៅតាមគោលការណ៍បែបបទ និងនិតិវិធីក្នុងការអនុវត្តគម្រោង នៃមូលនិធិឃុំ/សង្កាត់ប្រចាំឆ្នាំ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

bvt

Leave a Reply

Your email address will not be published.