ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប នាំយកអំណោយឧបត្ថម្ភជូនជូនដល់កងទ័ពជួរមុខកងពលតូចថ្មើរជើងលេខ៣១

ខេត្ត​កែប​៖​ នៅរសៀលថ្ងៃទី៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ឯកឧត្តម​បណ្ឌិត​ សោ​ម​ ពិសិដ្ឋ​  អភិបាល​នៃគណៈអភិបាលខេត្តកែប​ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកែប​ នាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកា​ ឧបត្ថម្ភជូនដល់កងទ័ពជួរមុខរបស់កងពលតូចថ្មេីរជេីងលេខ៣១​ ស្ថិតនៅខេត្តកំពត។

សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាខាងលេី​ បានបង្ហាញអោយឃេីញនូវស្មារតីរួបរួមសាគ្គីភាពរវាងខ្មែរ​ និងខ្មែរ​ គ្រប់ស្ថានភាព​ គ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថាកន្លងមក​ រដ្ឋបាលខេត្តកែប​ ដែល​មានឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាលនៃគណៈអភិបាលខេត្តកែប​ តែងតែបាននាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ​ សម្ភារៈប្រេីប្រាស់​ និងថវិកា​ ចូលរួម​ឧបត្ថម្ភដល់បងប្អូនវិរៈកងទ័ព​ និងបងប្អូនជនភៀសសឹកជាបន្តបន្ទាប។

ជាក់ស្តែង​ អំណោយដែល​ឯកឧត្តម​នាំយកឧបត្ថម្ភជូន​ដល់កងទ័ពជួរមុខរបស់កងពលតូចថ្មេីរជេីងលេខ៣១​ ស្ថិតនៅខេត្តកំពត​ នោះរួមមាន៖

អង្ករ 5តោន

អំបិល 2តោន

អំបុក 1000កញ្ចប់

អំបុកសាច់មាន់ 150កំប៉ុង

នំ900 10កេស

នំក្រេម 10កេស

ទឹកត្រី 50យួរ

ទឹកសុីអុីវ 50យួរ

ទឹកសុទ្ធ 50កេស

ទឹកសុទ្ធយួរ 100យួរ

ទឹកផ្លែឈើ 30កេស

មី 50កេស

ស្រា 50កេស

បារី 3ប៊ិច

ថវិកា10លានរៀលគត់

ប្រភព​៖​ រដ្ឋបាល​ខេត្តកែប

bvt

Leave a Reply

Your email address will not be published.