ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡង ប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករងនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ នាយរងសេនាធិការចំរុះ មេបញ្ជាការរង អគ្គលេខាធិការរង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានអង្គភាពអន្តរាគមន៍ ព្រមទាំង ថ្នាក់ដឹកនាំ នៅតាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀត ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





