ព័ត៌មានជាតិ

ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជួបពិភាក្សា និងសម្របសម្រួលការងារ ដល់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលផែនការងារធនធានមនុស្ស បានដឹកនាំសហការីជួបពិភាក្សា និងសម្របសម្រួលការងារ ដល់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងគោលបំណងចុះសិក្សា និងសម្ភាសន៍ផ្ទាល់ ក្រោមប្រធានបទ “ការវាយតម្លៃស្ថានភាពការងាររបស់អតីតនិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភានគរបាលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ធន ម៉េង នាយករង វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បណ្ឌិត្យសភានគរបាលកម្ពុជា និងអតីតនិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សា ពីបណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

bvt

Leave a Reply

Your email address will not be published.