ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកជីក្រែង ចុះថតអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្ត តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាឱកាសកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង-ស្រុក កាលពីពេលកន្លងមកថ្មីៗនេះ កម្លាំងចុះថតអត្តសញ្ញាណប័ណ្ណចល័ត នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះថតអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព (មុនអស់សុពលភាពតិចជាង៩០ថ្ងៃ) ចំនួន ៖ ០២ ទីតាំង ដែលទីតាំងទី១ ស្ថិតនៅសាលាឆទាន ភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប និងទីតាំងទី២ ស្ថិតនៅផ្ទះលោកនាយកសាលាបឋមសិក្សាកន្សែង ភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប សរុបបានចំនួន ៖ ៨៧នាក់ ស្រី ៥៦នាក់ និងព្រះសង្ឃ ០៧អង្គ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

bvt

Leave a Reply

Your email address will not be published.