ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង កងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុក និងមន្ទីរពាក់ព័ន្ធជាច្រើនរូប៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តសៀមរាប ចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀន

សៀមរាប៖ ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនបានជាប់ជាប្រចាំ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ អញ្ជើញចូលរួមចុះពិនិត្យសង្វាក់ផលិតកម្ម នៅមណ្ឌលសិប្បកម្មដូងតាកែវ

តាកែវ ៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូរដ្ឋបាលខេត្តតាកែវ អមដំណើរជាមួយ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញទសន្សកិច្ចសិប្បកម្មដូងតាកែវ ដើម្បីទាញយកផលប្រយោជន៍ពីទឹកដូង សាច់ដូង និងកាកសំណល់ពីផ្លែដូង មានស្រកីដូង និងត្រឡោកដូង កែច្នៃមកជាផលិតផលចំណីអាហារ និងវត្ថុប្រើប្រាស់ មួយចំនួនទៀតលក់ជូនអតិថិជន និងចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ នៅភូមិសាស្រ្តឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោក មាឃ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានឱ្យដឹងថា សិប្បកម្មដូងតាកែវ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មានទីតាំងស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមគំនិតផ្តួច ផ្តើមរបស់លោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ។ លោក បន្តថា ដោយមើលឃើញអំពីគុណតម្លៃ នៃផលិតផលផ្លែដូង និងជាការចូលរួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងសហគមន៍តាមរយៈ ការប្រមូល ទិញផ្លែដូងទុំ និងឱកាសការងារសម្រាប់យុវជន […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៥គីឡូម៉ែត្រ ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ

តាកែវ ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និង លោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ មានទទឹង ៦ម៉ែត្រ កម្រាស់ ១តឹក និងមានប្រវែង ៥.០០០ម៉ែត្រ ស្ថិតក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ ព្រមទាំងគណៈប្រតិភូរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ ។ គម្រោងសាងសង់ផ្លូវបេតុងថ្មីនេះ មានប្រវែងសរុប ៥គីឡូម៉ែត្រ ដោយឆ្លងកាត់ឃុំចំនួន០២ គឺឃុំក្រពុំឈូក និងឃុំព្រៃខ្លា នៃស្រុកកោះអណ្ដែត។ ការផ្ដួចផ្ដើមសាងសង់ផ្លូវនេះឡើង គឺក្នុងគោលបំណងបម្រើដល់ប្រយោជន៍សាធារណៈ ជាពិសេសដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពល រដ្ឋក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងសុវត្ថិភាព។ ហើយផ្លូវនេះបន្ទាប់ពីធ្វើការសាងសង់រួច […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះ សំណាលជាមួយនឹងសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលសន្និ សីទ-ព្រះរាម(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ គោលបំណងនៃការសំណេះសំណាលនេះ ដើម្បីផ្តល់ការណែនាំតម្រង់ទិសលើកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹងវិន័យនៃការសិក្សា និងវិន័យផ្សេងៗទៀតដែលបណ្ឌិត្យសភានគរបាលកម្ពុជា បានកំណត់។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស (និរោធ) ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងប្រធាន-នាយការិយាល័យចូលរួមផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិស្វាគមន៍ និងបានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងបានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទើបសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានណែនាំឱ្យនាយកដ្ឋានជំនាញត្រូវជំរុញនិងពន្លឿនការចំណាយថវិកាឱ្យបានទាន់ពេលវេលា ក៏ដូចជាការចុះបញ្ជី និងជម្រះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ។ ទន្ទឹមនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយក បានចង្អុលបង្ហាញឱ្យនាយកដ្ឋានស្ថាបនានិងវិស្វកម្ម បន្តជំរុញការងារជួសជុល និងសាងសង់អគារប៉ុស្តិ៍នគរបាល និងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានទាន់ពេលវេលាផងដែរ។ ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងាររបស់សមាគមកីឡាលើកទម្ងន់ក្រសួងមហាផ្ទៃ ជាមួយលោក ប្រធានសហព័ន្ធកីឡាលើកទម្ងន់រុស្ស៊ី

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងាររបស់សមាគមកីឡាលើកទម្ងន់ក្រសួងមហាផ្ទៃ ជាមួយលោក Palancica Vladimir Lee សមាជិកប្រតិបត្តិ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់អឺរ៉ុប និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់រុស្ស៊ី ដែលបានប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ កិច្ចសំណេះសំណាល និងពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមអគ្គលេខាធិការរងទទួលផែន អនុប្រធានទទួលផែន នាយការិយាល័យ ប្រតិភូ-ប្រតិភូរង ព្រមទាំង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី  នៃសមាគមកីឡាលើកទម្ងន់ក្រសួងមហាផ្ទៃ៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ លើកទី៧ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំដល់ អធិការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុក នៅពេលចុះពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ សុំចែកជាពីរក្រុម ដើម្បីអន្តរាគមន៍ជួយសង្រ្គោះ អាយុជីវិតទាន់ពេលវេលា និងការពារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត រៀបចំបែងចែកដល់ក្រុមពន្លត់អគ្គិភ័យ នៅពេលចុះអន្តរាគមន៍ ចុះជួយពន្លត់អគ្គិភ័យ ត្រូវចែកជាពីរក្រុម ក្រុមទី១ ក្រុមពន្លត់អគ្គិភ័យ មានភារកិច្ច បាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំខាន់ឬជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានជាដាច់ខាត។ ដោយឡែកការរៀបចំបែងចែកនៅតាមអធិការរដ្ឋាននគរបាល ក្រុង-ស្រុក ក្រុមទី២ គឺជាក្រុមចាំប្រមូលរបស់របរ ទ្រព្យសម្បត្តិ វត្ថុមានតម្លៃ យកមករក្សាទុក […]

ព័ត៌មានជាតិ

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងពិភាក្សាដើម្បីត្រៀមរៀបចំ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងពិភាក្សាដើម្បីត្រៀមរៀបចំ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។ នាឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ  បានមានប្រសាសន៍ស្នើឱ្យតាមផែនអនុគណៈកម្មការទាំងអស់ ត្រូវពន្លឿនការងារ និងត្រូវរៀបចំផែនការយុទ្ធសាស្រ្តក្នុងការត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។ សូមជម្រាបជូនដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ប្រកាសសមាសភាពក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ ព្រមទាំងបានត្រួតពិនិត្យនិងពិភាក្សាគ្នាបន្ថែមទៀត ផ្ដល់ជាមតិយោបល់ធាតុចូលមួយចំនួនដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍

សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង នាយ-នាយរងផ្នែក រួមទាំងមន្រ្តីជំនាញដែលពាក់ព័ន្ធ សរុបចំនួន ១២៥នាក់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប