ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ លើកទី៧ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំដល់ អធិការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុក នៅពេលចុះពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ សុំចែកជាពីរក្រុម ដើម្បីអន្តរាគមន៍ជួយសង្រ្គោះ អាយុជីវិតទាន់ពេលវេលា និងការពារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត រៀបចំបែងចែកដល់ក្រុមពន្លត់អគ្គិភ័យ នៅពេលចុះអន្តរាគមន៍ ចុះជួយពន្លត់អគ្គិភ័យ ត្រូវចែកជាពីរក្រុម ក្រុមទី១ ក្រុមពន្លត់អគ្គិភ័យ មានភារកិច្ច បាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំខាន់ឬជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានជាដាច់ខាត។

ដោយឡែកការរៀបចំបែងចែកនៅតាមអធិការរដ្ឋាននគរបាល ក្រុង-ស្រុក ក្រុមទី២ គឺជាក្រុមចាំប្រមូលរបស់របរ ទ្រព្យសម្បត្តិ វត្ថុមានតម្លៃ យកមករក្សាទុក ការពារយ៉ាងតឹងរឹង ឱ្យមានសុវត្ថិភាពខ្ពស់បំផុត ដើម្បីក្រោយពេលពន្លត់ភ្លើងឆេះ រួចរាល់ យកមកប្រគល់ជូនម្ចាស់ផ្ទះ ម្ចាស់ទ្រព្យសម្បត្ដិរបស់គាត់វិញ ព្រោះកាលណាមានគ្រោះអគ្គិភ័យហើយ ប្រៀបដូចជាអ្វីៗគ្រប់យ៉ាងក៏អស់តាមអណ្តាតភ្លើង ដូច្នេះសុំឱ្យក្រុមពន្លត់អគ្គិភ័យ មានភាពស្មោះត្រង់មានការទទួលខុសត្រូវធ្វើខ្លួនជាប៉ូលីសល្អ គំរូល្អ សម្រាប់ប្រជាពលរដ្ឋត្រូវការពេលមានអាសន្នកើតឡើង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.