ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងពិភាក្សាដើម្បីត្រៀមរៀបចំ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
នាឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ស្នើឱ្យតាមផែនអនុគណៈកម្មការទាំងអស់ ត្រូវពន្លឿនការងារ និងត្រូវរៀបចំផែនការយុទ្ធសាស្រ្តក្នុងការត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។
សូមជម្រាបជូនដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ប្រកាសសមាសភាពក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ ព្រមទាំងបានត្រួតពិនិត្យនិងពិភាក្សាគ្នាបន្ថែមទៀត ផ្ដល់ជាមតិយោបល់ធាតុចូលមួយចំនួនដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













