ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងាររបស់សមាគមកីឡាលើកទម្ងន់ក្រសួងមហាផ្ទៃ ជាមួយលោក ប្រធានសហព័ន្ធកីឡាលើកទម្ងន់រុស្ស៊ី

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងាររបស់សមាគមកីឡាលើកទម្ងន់ក្រសួងមហាផ្ទៃ ជាមួយលោក Palancica Vladimir Lee សមាជិកប្រតិបត្តិ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់អឺរ៉ុប និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់រុស្ស៊ី ដែលបានប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

កិច្ចសំណេះសំណាល និងពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមអគ្គលេខាធិការរងទទួលផែន អនុប្រធានទទួលផែន នាយការិយាល័យ ប្រតិភូ-ប្រតិភូរង ព្រមទាំង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី  នៃសមាគមកីឡាលើកទម្ងន់ក្រសួងមហាផ្ទៃ៕

ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.