ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីលទ្ធផលនៃការធ្វើសវនកម្មលើការអនុវត្តនិងការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៥ នៃគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីលទ្ធផលនៃការធ្វើសវនកម្មលើការអនុវត្តនិងការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៥ នៃគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅបន្ទប់ប្រជុំខេត្តរតនគិរី ទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការចូលរួមពី​ លោក​ លោកស្រី អគ្គនាយករង​ ប្រធាននាយកដ្ឋានមុខងារនិងធនធាន តំណាងក្រុមសវនករ ខេ ភី អ៊ឹម ជី និងមន្រ្តីពាក់ព័ន្ធសរុបចំនួន១០រូប។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.