ព័ត៌មានជាតិ

លោកជំទាវ សំបូរ សម្ផស្ស អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារនាំមុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦ នេះ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារនាំមុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី និងក្រុមការងារពាក់ព័ន្ធ ដែលជាសមាជិក សមាជិកា នៃក្រុមការងារនាំមុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំ ជាច្រើនរូបទៀតផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំ ដល់សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ត្រូវសហការអនុវត្តកិច្ចការរួមគ្នា ព្រមទាំងបានបែងចែកតួនាទី និងភារកិច្ច ក៏ដូចជាកំណត់នូវទិសដៅការងារបន្តសម្រាប់ក្រុមការងារនាំមុខ ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.