ព័ត៌មានជាតិ

ឯកឧត្តម ចាន់ សុធា អញ្ជើញចូលរួមវាគ្មិនក្នុងវេទិកាកែទម្រង់ស្តីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ

សាលាភូមិន្ទរដ្ឋបាល៖ ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្រោមប្រធានបទ៖“វឌ្ឍនភាពនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងទិសដៅបន្ដនៃកំណែទម្រង់”ក្នុងវេទិកាកែទម្រង់ស្តីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។វេទិកានេះមានគោលបំណងក្នុងការពង្រីកការផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗនៃការអនុវត្តការកែទម្រង់គន្លឹះនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

វេទិកាស្តីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈមានការអញ្ជើញចូលរួមជាវាគ្មិនពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃលេខាធិការដ្ឋានអគ្គលេខាធិការដ្ឋានការកែទម្រង់រដ្ឋបាលសាធារណៈការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.