ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស (និរោធ) ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងប្រធាន-នាយការិយាល័យចូលរួមផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិស្វាគមន៍ និងបានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងបានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទើបសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានណែនាំឱ្យនាយកដ្ឋានជំនាញត្រូវជំរុញនិងពន្លឿនការចំណាយថវិកាឱ្យបានទាន់ពេលវេលា ក៏ដូចជាការចុះបញ្ជី និងជម្រះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ។ ទន្ទឹមនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយក បានចង្អុលបង្ហាញឱ្យនាយកដ្ឋានស្ថាបនានិងវិស្វកម្ម បន្តជំរុញការងារជួសជុល និងសាងសង់អគារប៉ុស្តិ៍នគរបាល និងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានទាន់ពេលវេលាផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានណែនាំដល់មន្រ្តីនគរបាលរបស់អគ្គនាយកដ្ឋានទាំងអស់ត្រូវពង្រឹងអនុវត្តតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានត្រឹមត្រូវ ហើយត្រូវបន្តសាមគ្គីភាពឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកសម្រេចបាននូវលទ្ធផលការងារជូនអង្គភាព និងក្រសួងមហាផ្ទៃ៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.