ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៥គីឡូម៉ែត្រ ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ

តាកែវ ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និង លោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ មានទទឹង ៦ម៉ែត្រ កម្រាស់ ១តឹក និងមានប្រវែង ៥.០០០ម៉ែត្រ ស្ថិតក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។

ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ ព្រមទាំងគណៈប្រតិភូរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ ។

គម្រោងសាងសង់ផ្លូវបេតុងថ្មីនេះ មានប្រវែងសរុប ៥គីឡូម៉ែត្រ ដោយឆ្លងកាត់ឃុំចំនួន០២ គឺឃុំក្រពុំឈូក និងឃុំព្រៃខ្លា នៃស្រុកកោះអណ្ដែត។ ការផ្ដួចផ្ដើមសាងសង់ផ្លូវនេះឡើង គឺក្នុងគោលបំណងបម្រើដល់ប្រយោជន៍សាធារណៈ ជាពិសេសដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពល រដ្ឋក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងសុវត្ថិភាព។

ហើយផ្លូវនេះបន្ទាប់ពីធ្វើការសាងសង់រួច វានិងបង្កលក្ខណៈងាយស្រួល ដល់ការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាកសិករទៅកាន់ទីផ្សារបានយ៉ាងស្រួល និងជួយលើកកម្ពស់ជីវភាពរស់នៅ និងការប្រកបរបរទទួលទានផ្សេងៗរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ លោកជំទាវអធិបតី និងថ្នាក់ដឹកនាំខេត្ត ក៏បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា សមិទ្ធផលផ្លូវបេតុងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់អ្នកស្រុកកោះអណ្ដែត ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើនឥតឈប់ឈរផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.