ព័ត៌មានជាតិ

ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី ឱ្យទៅបម្រើការងារនៅតាមអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធីសំណេះសំណាលនិងណែនាំតម្រង់ទិសដល់មន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ដែលជានិស្សិតនិងសិស្សបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១២និងទី១៣ និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ ចំនួន ៣១៤រូប ដែលនឹងត្រៀមខ្លួនទៅបំពេញការងារនៅតាមអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែលពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំអគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ។ នាឱកាសនេះ ឯកឧត្ដមក៏បានធ្វើការណែនាំតម្រង់ទិសប្អូនៗ នៅពេលចុះទៅបំពេញការងារនៅតាមអង្គភាពនគរបាលសាមីនានា ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ដោយគោរពតាមច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំអង្គភាពតាមឋានានុក្រម ដើម្បីសម្រេចបាន នូវកម្មវិធីការងារ និងចូលរួមអនុវត្តការងារប្រចាំថ្ងៃរបស់អង្គភាពឱ្យទទួលបានជោគជ័យ។ ក្នុងនោះដែរ ឯកឧត្ដម បានមានប្រសាសន៍បន្ថែម ដោយអបអរសាទរ ចំពោះប្អូនៗ ក្មួយៗ ដែលមានសំណាងបានជាប់ជាក្របខ័ណ្ឌនគរបាលជាតិ ដូច្នេះប្អូនៗ ក្មួយៗត្រូវរៀបចំខ្លួន ព្រោះយើងឥឡូវជាកងកម្លាំងនគរបាលជាតិ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ត្រូវគោរពវិន័យ ពេលបំពេញការងារ ត្រូវស្លៀកពាក់ ឯកសណ្ឋាន […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យ ស្តីពី”ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ”

រតនគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃសកនងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ “អនុក្រឹត្យ លេខ០៣អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ដោយមានសមាសភាពលោក-លោកស្រីស្នងការរងទទួលផែនទទួលការិយាល័យជំនាញ, មេបញ្ជាការមេបញ្ជាការវរ:សេណាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ និង២០៣, អធិការនៃអធិការដ្ឋានក្រុង-ស្រុក ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

ព័ត៌មានជាតិ

ឯកឧត្តម យុន ឈុន្នី អញ្ជើញជួបជាមួយ អង្គការជនពិការភាពកម្ពុជា ពាក់ព័ន្ធនឹងវិស័យពិការភាព

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាការងារជាមួយ អង្គការជនពិការភាពកម្ពុជាពាក់ព័ន្ធនឹងវិស័យពិការភាព ដោយមានការអញ្ជើញចូលរួមពី តំណាង អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងលោក លោកស្រី តំណាងអង្គការជនពិការភាពកម្ពុជា និងមន្រ្តីពាក់ព័ន្ធជានាក់ទៀតផងដែរ។  ក្នុងជំនួបនេះដែរ ក៏បានពិភាក្សាផ្ដល់ជាមតិយោបល់ ដេីម្បីទទួលបានធាតុចូល​ និងបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយមួយចំនួនទៅលើជនមានពិការភាព សម្រាប់ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបាននូវសេវាកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ផ្នែកការិយាល័យទាំង៤ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ផ្នែកការិយាល័យទាំង៤ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដោយមានកាអញ្ចើញចូលរួមពីឯកឧត្តម អគ្គនាយករង លោកប្រធានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន លោកប្រធានាយកដ្ឋានរដ្ឋបាលសរុប អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យពាក់ព័ន្ធ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនឹងនិស្សិតនិងសិស្សនគរបាលជ័យលាភី

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជ័យលាភី ជំនាន់ទី១៣ និងសិស្សនគរបាលជ័យលាភី ថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ ដែលត្រៀមទទួលសញ្ញាបត្រ នាពេលដ៏ខ្លីខាងមុខ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារ នៃទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន

សៀមរាប ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ចៅ សម្បត្តិ សេនានុព័ន្ធរងប្រចាំប្រទេស នៃទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ប្រចាំការនៅស្ថានទូតអាមេរិក រាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលខេត្ត៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ឯកឧត្តម យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យបច្ចុប្បន្នភាពការងារចងក្រងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម” របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចងក្រងសៀវភៅព្រឹត្តិការណ៍កីឡា របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យបច្ចុប្បន្នភាពការងារចងក្រងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣” របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម យិត ភីរៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចដំណើរការនៃការចងក្រងសៀវភៅ និងបានធ្វើការសម្រួលខ្លះៗ ដើម្បីបំពេញគ្រប់លក្ខណៈនៃសៀវភៅ។ ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គលេខាធិការ បានផ្ដល់ជូននូវធាតុផ្សំសំខាន់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យកាន់តែមានខ្លឹមសារសម្បូរបែប ជាពិសេសការរំលេចនូវស្នាដៃរបស់អត្តពលិកក្រសួងមហាផ្ទៃ ពីព្រឹត្តិការណ៍សំខាន់ៗកន្លងមក ឱ្យបានទទួលជ្រាបដល់អ្នកអាន។ ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចងក្រងសៀវភៅព្រឹត្តិការណ៍កីឡា របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសំណូមពរឱ្យក្រុមការងារទាំង៦ គណៈកម្មាការ ត្រូវបន្តយកចិត្តទុកដាក់ និងពន្លឿនការចងក្រង ដើម្បីអាចបោះពុម្ពចេញផ្សាយឱ្យបានឆាប់រហ័ស សម្រាប់តម្កល់ទុកជាឯកសារដ៏សំខាន់៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

ព័ត៌មានជាតិ

ឯកឧត្តម ខូយ រីដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ច្រាំងស្ទឹង ក្នុងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារអភិវឌ្ឍន៍ច្រាំងស្ទឹង ចាប់ពីចំណុចស្ពានថ្មថ្មី រហូតដល់ស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ស្ថិតនៅក្រុងពោធិ៍សាត់។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពលំនៅដ្ឋានថ្មីរបស់ប្រជាពលរដ្ឋ ដែលបានយល់ព្រមចាកចេញពីទីតាំងមិនរៀបរយតាមច្រាំងស្ទឹងពោធិ៍សាត់ មករស់នៅទីតាំងថ្មីស្របច្បាប់ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា ការរៀបចំកែលម្អច្រាំងស្ទឹងនេះ មានគោលបំណងប្រែក្លាយតំបន់ឱ្យក្លាយជាសួនច្បារដែលមានផ្កាចម្រុះពណ៌ និងបំពាក់អំពូលភ្លើង ដើម្បីកែលម្អសោភណភាពក្រុងឱ្យស្រស់បំព្រង ព្រមទាំងបង្កើតទីតាំងសម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ និងអង្គុយលំហែកាយ។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលបានចូលរួមសហការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹងក្នុងទីប្រជុំជនខេត្ត ឱ្យរុះរើដោយខ្លួនឯងជាបណ្តើរៗ ដើម្បីរួមចំណែករៀបចំអភិវឌ្ឍន៍ខេត្តឱ្យមានសោភណភាពល្អប្រសើរឡើង។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋចូលរួមថែរក្សាសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីធ្វើឱ្យខេត្តពោធិ៍សាត់ស្អាត […]

ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការឯកសារ និងសរុប ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការឯកសារ និងសរុប ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្នុងកិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាផ្ដល់ជាមតិយោបល់ ការជ្រើសរើសទីតាំង ពេលវេលាដែលត្រូវរៀបចំកម្មវិធី ព្រមទាំងបានកែសម្រួលនូវឯកសារមួយចំនួនបន្ថែមទៀត ក្នុងការត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ជាមួយកម្មវិធី និងគម្រោងដាច់ដោយឡែក

លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ជាមួយកម្មវិធី និងគម្រោងដាច់ដោយឡែក។ ដោយការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. អនុប្រធានលេខាធិការដ្ឋាន ប្រធានអង្គភាព ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី ទីប្រឹក្សា និងមន្រ្តីបច្ចេកទេស ចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៤៣ រូប (ស្ត្រី ១៩រូប) កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម នឹងពង្រឹងការអនុវត្តផែនការសកម្មភាពបន្ត នៃគម្រោងដែលកំពុងអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប.៕