លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ជាមួយកម្មវិធី និងគម្រោងដាច់ដោយឡែក។
ដោយការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. អនុប្រធានលេខាធិការដ្ឋាន ប្រធានអង្គភាព ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី ទីប្រឹក្សា និងមន្រ្តីបច្ចេកទេស ចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៤៣ រូប (ស្ត្រី ១៩រូប)
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម នឹងពង្រឹងការអនុវត្តផែនការសកម្មភាពបន្ត នៃគម្រោងដែលកំពុងអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប.៕













