ព័ត៌មានជាតិ

ឯកឧត្តម រស់ វរុណ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ឯកឧត្តម អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋានទាំងបួន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិក សមាជិកានៃអង្គប្រជុំទាំងមូល ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ។

ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ថា នាយកដ្ឋានទាំង៤ ត្រូវបន្តយកចិត្តទុកអនុវត្តសកម្មភាពដែលបានកំណត់នៅក្នុងផែនការសកម្មភាព ឆ្នាំ២០២៦។ ដោយឡែក គណៈប្រតិភូនីមួយៗត្រូវត្រៀមលក្ខណសម្បត្តិ ដើម្បីចុះធ្វើសវនកម្មទៅតាមផែនការសកម្មភាពឆ្នាំ២០២៦។ បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជំរុញឱ្យថ្នាក់ដឹកនាំបន្តពង្រឹងការគោរពវិន័យ ការគ្រប់គ្រងវត្តមានថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំ ជាពិសេស ជំរុញការមកបំពេញការងារឱ្យបានត្រឹមត្រូវចៀសវាងការមិនមកបំពេញការងារ ឬអវត្តមានដោយគ្មានមូលហេតុ ឬអវត្តមានជាប្រចាំ។

ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ នូវការខិតខំអនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងបានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើបន្តការខិតខំការងារនេះ ជូនអង្គភាព ក៏ដូចជាមុខមាត់របស់ក្រសួង ជាពិសេសមានភាពសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ដើម្បីពង្រឹងប្រសិទ្ធភាព និងនិរន្តរភាព។

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.