ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជាស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសៀវភៅសទ្ទានុក្រមក្នុងវិស័យសន្តិសុខ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសៀវភៅសទ្ទានុក្រមក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ ជនបង្គោល តំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការបកប្រែភាសាអង់គ្លេស ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនៃក្រសួងមហាផ្ទៃ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសៀវភៅសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងណែនាំតម្រង់ទិសលើកិច្ចការមួយចំនួនថែមទៀត ដើម្បីពន្លឿនការងារនៃការរៀបចំនេះ។

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.