ព័ត៌មានជាតិ

ឯកឧត្តម គង់ កៃដូ អញ្ជើញជួបសំណេះសំណាល និងចែកសម្ភារៈសិក្សា ជូនដល់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្បិល

រសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ ក្រសួងមហាផ្ទៃ និងក្រុមការងារ បាននាំយកសម្ភារសិក្សា ជាអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ចែកជូនសិស្សានុសិស្ស ក្នុងឱកាស “ទិវាបុណ្យនៃក្ដីស្រលាញ់” នៅសាលាបឋមសិក្សា ក្បិល ស្ថិតក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក៏បានឧបត្ថម្ភអគារសាលាមេត្ដយ្យសិក្សា ចំនួន ១ខ្នង មាន ២បន្ទប់ សម្រាប់ក្មួយៗសិស្សានុសិស្ស សិក្សារៀនសូត្រ ក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.