ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី លំហាត់របៀប យុទ្ធវិធីបុគ្គល និងបច្ចេកទេសប្រើប្រាស់អាវុធគ្រាំទ្រ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ A នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកនាយការិយាល័យបុគ្គលិក លោកនាយ-នាយរងការិយាល័យបណ្ដុះបណ្ដាល គ្រូបង្គោលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គ្រូបង្គោលនៃការិយាល័យហ្វឹកហ្វឺន យោធភូមិភាគទី៥ ព្រមទាំងមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ សរុបចំនួន ១៧០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាព និងជំនាញដល់មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី លើការអនុវត្តលំហាត់របៀប យុទ្ធវិធីបុគ្គល និងបច្ចេកទេសប្រើប្រាស់អាវុធគ្រាំទ្រ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ព័ត៌មានជាតិ
ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ គោលបំណងនៃកិច្ចប្រជុំនេះ ប្រព្រឹត្តឡើងតាមរបៀបវារៈសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖ ១-ផ្សព្វផ្សាយអំពីអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ ២-ផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃចលនាប្រលងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ៣-ត្រួតពិនិត្យការដឹកនាំជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត។ ៤-ពិធីប្រគល់សៀវភៅគោលនយោបាយ ប្រតិទិនឆ្នាំ២០២៦ និងបណ្ណសរសើរ «ភូមិ-ឃ៉ំ-សង្កាត់មានសុវត្ថិភាព»។ កិច្ចប្រជុំនេះក៏មានអញ្ជេីញចូលរួមពីសំណាក់ប្រតិភូអមដំណេីរ ឯកឧត្តម អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈ អភិបាលខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍ នគរបាលទាំង៦៧ទូទាំងខេត្ត ប្រារព្ធ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បន្តចុះពង្រឹងការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៣ ក្នុងស្រុកកណ្តៀង ដើម្បីលើកកម្ពស់សុវត្ថិភាពសហគមន៍
ខេត្តពោធិ៍សាត់៖ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន នៅថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា អនុប្រធានផែនការងារនគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងជំរុញការអនុវត្តការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៣ បន្ថែមទៀត ក្នុងភូមិសាស្ត្រអធិការដ្ឋាននគរបាលស្រុកកណ្តៀង គឺប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្តុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដៀង ការចុះជួបផ្ទាល់នេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារសំខាន់ៗចំនួន២ រួមមាន៖ ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ពិនិត្យលើការបង្ក្រាបបទល្មើស គ្រប់ប្រភេទ និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ។ ការងារនគរបាល និងសហគមន៍ គឺពង្រឹងចំណងមិត្តភាព និងកិច្ចសហការរវាងមន្ត្រីនគរបាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ។ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យតាមប៉ុស្តិ៍គោលដៅ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ក៏បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបិទបញ្ចប់នៅរដ្ឋបាលសាលាស្រុកកណ្ដៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាល និងអភិបាលរងស្រុកកណ្តៀង ថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុក មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរដែនដីជាច្រើនរូប។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងដែលបានខិតខំបំពេញភារកិច្ច ក៏ដូចជាផ្តល់ការណែនាំបន្ថែមដល់លោកលោកស្រីមេឃុំនិងលោកមេប៉ុស្តិ៍ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន និងប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីបង្កើនទំនុកចិត្តពីសហគមន៍។ជំរុញឱ្យកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តលក្ខណៈសម្បត្តិទាំង […]
អភិបាលខេត្តប៉ៃលិន ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
ខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន(WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សា និងសិក្សាឈ្វេងយល់អំពីសក្តានុពលព្រមទាំងស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងអាជ្ញាធរនៃរដ្ឋបាលខេត្តប៉ៃលិន និងឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាមានិតចិន ក៏ដូចជាប្រជាជនចិន និងប្រជាជនកម្ពុជាផងដែរ។ លោកជំទាវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមាន ឯកឧត្តម វ៉ាង វិនប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាមានិត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន កាលពីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្តស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ កម្ពុជា-ចិនគឺជាមិត្ដប្រវត្តិសាស្ត្រ ដ៏ជិតស្និទ្ធពិតប្រាកដនិងទុកចិត្តគ្នាហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានធ្វើឱ្យ ចំណងមិត្តភាពនេះ ប្រែក្លាយទៅជាមិត្តភាពដែកថែប ដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ច សហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀតហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាល […]
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា ចូលរួមកិច្ចប្រជុំជាមួយ នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជា” ក្រោមប្រធានបទ ស្ដីពីការពិគ្រោះយោបល់លើកម្រៃសេវាផ្ទៀងផ្ទាត់ទិន្នន័យជនបរទេស ចូលនិងស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងក្រុមកាងារជំនាញបច្ចេកទេស បានចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្ដមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជា” ក្រោមប្រធានបទ ស្ដីពីការពិគ្រោះយោបល់លើកម្រៃសេវាផ្ទៀងផ្ទាត់ទិន្នន័យជនបរទេស ចូលនិងស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី “សិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវលើសមិទ្ធកម្មរបស់អង្គភាពថវិកា”
នៅរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាស្ដីពី “សិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវលើសមិទ្ធកម្មរបស់អង្គភាពថវិកា” ដែលកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Angkor Paradise ស្ថិតនៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាម គ្រូឧទ្ទេស និងសហការីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលារយៈពេល២ថ្ងៃកន្លងទៅនេះ ដោយទទួលបានជោគជ័យតាមការរំពឹងទុក។ ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២៦តទៅ អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ នឹងចាប់ផ្តើមទទួលបាននូវការផ្ទេរសិទ្ធិអំណាចជាបន្តបន្ទាប់ ក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន។ ការប្រែក្លាយទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនេះ នឹងក្លាយជាជំហានដ៏វិសេសវិសាល ដែលផ្តល់នូវសិទ្ធិអំណាច និងនីតិវិធីបច្ចេកទេសយ៉ាងលម្អិតច្បាស់លាស់ ដើម្បីឱ្យសិក្ខាកាមយកទៅអនុវត្ត និងម្ចាស់ការលើការគ្រប់គ្រងហិរញ្ញវត្ថុក្នុងសាមីអង្គភាពរៀងៗខ្លួន។ ជាងនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិណែនាំដល់អង្គភាពថវិការួមមាន៖ ១-ថ្នាក់ដឹកនាំតំណាងគ្រប់អង្គភាពថវិកា […]
ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
ទីស្តីការក្រសួងមហាផ្ទ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកជំទាវ ស ស៊ីណា ស ថេត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ, ប្រធាន អនុប្រធានសេនាធិការ, ប្រធាន អនុប្រធាននាយកដ្ឋានកណ្តាល, ប្រធាននាយកដ្ឋាន អង្គភាព មន្ទីរជំនាញ, នាយការិយាល័យបុគ្គលិក ការិយាល័យកិច្ចការបរទេស ការិយាល័យនគរបាលអន្តរជាតិ, តំណាងនគរបាលនារីមកពីនាយកដ្ឋាន អង្គភាព មន្ទីរជំនាញ និងស្នងការដ្ឋាននករបាលរាជធានី-ខេត្ត សរុបជាង៤០០រយនាក់។ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងអានរបាយការណ៍សង្ខេប ស្តីពីសកម្មភាព និងវឌ្ឍនភាពរបស់នគរបាលនារីសម្រេចបានក្នុងឆ្នាំ២០២៥ និងអានព្រះរាជសាររបស់ […]
ឯកឧត្តម សុខ លូ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្ដានុពលចម្រុះនៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងស្វែងយល់ពីសក្ដានុពលចម្រុះនៅក្នុងខេត្តបាត់ដំបង។ ក្នុងជំនួបនោះ ឯកឧត្តម សុខ លូ បានបង្ហាញអំពីស្ថានភាពភូមិសាស្ត្រ និងសក្ដានុពលសំខាន់ៗរបស់ខេត្តបាត់ដំបង ជាពិសេសលើវិស័យ កសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាសាស្ត្រ ដែលមានលក្ខណៈអំណោយផលដល់ការវិនិយោគ។ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តបាត់ដំបង មានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃ និងវេចខ្ចប់កសិផលនៅមានកម្រិតនៅឡើយ។ ក្នុងន័យនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត ជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនៅខេត្តបាត់ដំបង និងពិនិត្យលទ្ធភាពបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ចិន នៅក្នុងខេត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពរៀបចំ ការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តបាត់ដំបង និងក្រុង ឬខេត្តណាមួយនៃប្រទេសចិន […]
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញត្រួតពិនិត្យការហាត់សមរបស់កងភ្លេងកិត្តិយស កងកិត្តិយស និងការដើរក្បួនព្យុហយាត្រា ដើម្បីត្រៀមចូលរួមពិធីប្រគល់សញ្ញាបត្រដល់ជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនិងវិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញត្រួតពិនិត្យការហាត់សមរបស់កងភ្លេងកិត្តិយស កងកិត្តិយស និងការដើរក្បួនព្យុហយាត្រា ដើម្បីត្រៀមចូលរួមពិធីប្រគល់សញ្ញាបត្រដល់ជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ និងវិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់់ទី១ នាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា










