នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងក្រុមកាងារជំនាញបច្ចេកទេស បានចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្ដមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជា” ក្រោមប្រធានបទ ស្ដីពីការពិគ្រោះយោបល់លើកម្រៃសេវាផ្ទៀងផ្ទាត់ទិន្នន័យជនបរទេស ចូលនិងស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍














