ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី សកម្មភាព និងលទ្ធផលការងារប្រចាំខែមករា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន- អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ លោក លោកស្រី និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូបទៀត ។
ឯកឧត្តម អគ្គនាយក បានថ្លែងអំណរគុណ និងបានកោត សរសើរ វាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ដែលបានខិតខំ ប្រឹងប្រែង បំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន នាពេលកន្លង ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសេីរគួរឱ្យកត់សម្គាល់ ជាពិសេសរបាយការណ៍ និងលទ្ធផលការងារក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២៦ នាពេលកន្លងទៅនេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តម អគ្គនាយក ក៏បានធ្វើការគូសបញ្ជាក់បន្ថែមលើការងារសំខាន់ៗ លើរបាយការណ៍ រួចមកក៏បានដាក់ឱ្យអង្គប្រជុំធ្វើការជជែក ពិភាក្សាដេីម្បីពិនិត្យ និងសម្រេច។
ក្នុងឱកាសនោះដែរឯកឧត្តម អគ្គនាយក ក៏បានធ្វើការបូកសរុបទៅលើរបាយការណ៍ប្រចាំខែមករា និងដាក់ចេញនូវទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ព្រមទាំងបានជំរុញណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃអគ្គនាយកដ្ឋានរដ្ឋបាលឱ្យខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតទៅលេីកិច្ចការងាររបស់ខ្លួនឱ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការបំពេញនូវតួនាទីភារកិច្ចឱ្យកាន់តែប្រសេីរឡេីងបន្ថែមទៀត និងទទួលបានជោគជ័យជូនដល់អង្គភាព ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













