ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី លំហាត់របៀប យុទ្ធវិធីបុគ្គល និងបច្ចេកទេសប្រើប្រាស់អាវុធគ្រាំទ្រ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ A នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកនាយការិយាល័យបុគ្គលិក លោកនាយ-នាយរងការិយាល័យបណ្ដុះបណ្ដាល គ្រូបង្គោលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គ្រូបង្គោលនៃការិយាល័យហ្វឹកហ្វឺន យោធភូមិភាគទី៥ ព្រមទាំងមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ សរុបចំនួន ១៧០នាក់។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាព និងជំនាញដល់មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី លើការអនុវត្តលំហាត់របៀប យុទ្ធវិធីបុគ្គល និងបច្ចេកទេសប្រើប្រាស់អាវុធគ្រាំទ្រ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង













