ភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអនុញ្ញាតដល់ប្រតិភូ-ប្រតិភូរង ព្រមទាំងគ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនី នៃសមាគមកីឡាទោចក្រយានក្រសួងមហាផ្ទៃ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្រោយពីទទួលបានជ័យជម្នះពីការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥។ នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមអគ្គលេខាធិការ បានសម្ដែងការអបអរសាទរដល់កីឡាករ-កីឡាការិនីជ័យលាភីទាំងអស់ ដែលបានដណ្ដើមមេដាយមេដាយជូនអង្គភាពប្រកបដោយមោទនភាព។ ហើយឯកឧត្តម ក៏បានចាត់ទុកលទ្ធផលទាំងអស់នេះ គឺពិតជាកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីគ្រប់រូបក្រោមការយកចិត្តទុកដាក់ពីប្រតិភូ ប្រតិភូរងសមាគមកន្លងមក។ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញក្តីជឿជាក់យ៉ាងខ្លាំងដែរថា ល្គឹកណាអត្តពលិកទាំងអស់ បន្តដុសខាត់សមត្ថភាពបន្ថែម នោះជោគជ័យនឹងបន្តកើតមាននាការប្រកួតលើកក្រោយទៀតជាមិនខាន។ ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ កីឡាករ-កីឡាការិនី នៃសមាគមកីឡាទោចក្រយានក្រសួងមហាផ្ទៃទាំងអស់ ត្រូវឱ្យបន្តយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ បំប៉នបច្ចេកទេស សមត្ថភាព គុណភាពរបស់ខ្លួន ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ត្បិតសុខភាពគឺជារឿងចម្បងសម្រាប់ការឈានទៅសម្រេចគោលដៅនានាក្នុងការប្រកួតប្រជែងដណ្ដើមមេដាយនានា ជូនអង្គភាព និងជូនជាតិ នៅពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានឧបត្ថម្ភថវិកាមួយចំនួន និងទឹកពិសាប្រណិត V-Active […]
ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំស្នងការថ្មី នៃខេត្តបន្ទាយមានជ័យ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបការងារ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបបនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឱ្យបានល្អប្រសើរ។ ការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]
ឯកឧត្តមអភិបាលខេត្ត ជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ ក្រោយពីបញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចហើយ សូមសហការគ្នា ធ្វើស្រាវជ្រាវចំនួនក្បាលដីមិនទាន់មានប័ណ្ណដោយសារមានទំនាស់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ ក្រោយពីបញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចហើយ សូមសហការគ្នា ធ្វើស្រាវជ្រាវចំនួនក្បាលដីមិនទាន់មានប័ណ្ណដោយសារមានទំនាស់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ហើយធ្វើការបូកសរុបឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាព សំដៅធ្វើឱ្យបញ្ហាដីធ្លីកាន់តែតិចទៅៗ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ធ្វើឱ្យដីធ្លីមានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។ មានប្រសាសន៍បែបនេះនាឱកាស ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបរីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០,៦១៥ប័ណ្ណ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល និងមន្ទីរជំនាញចែកជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តឱង្ការ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលព្រេជ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច […]
រដ្ឋបាលខេត្តក្រចេះ ជរុញការផ្សព្វផ្សាយពីបញ្ហាគ្រោះអគី្គភ័យ ដែលអាចកើតឡើងពីការទិញប្រេងឥន្ទនៈស្តុបទុក ទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុត្ថិភាព
ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជរុញការផ្សព្វផ្សាយពីបញ្ហាគ្រោះអគី្គភ័យ ដែលអាចកើតឡើងពីការទិញប្រេងឥន្ទនៈស្តុបទុក ទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុត្ថិភាព ។ ការជំរុញបែបនេះធ្វើឡើង នាឱកាសដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំកាំពីសាលាខេត្ត នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តម វ៉ា ថន ក៏បានជរុញដល់អាជ្ញាធរក្រុងស្រុក បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដែលដាក់លក់ប្រចាំថ្ងៃ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់ -បន្តពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្វះខាត ដើម្បីដាក់ផែនការចុះបន្តអន្តរាគមន៍ចែកជូនឱ្យទាន់ស្ថានភាព រួមនិងការពន្យល់ណែនាំអំពីការផ្តល់ជូន និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ -ត្រូវពិនិត្យ និងរៀបចំគុណភាព សុវត្ថិភាពចំណីអាហារ ក្នុងវិស័យទេសចរណ៍ ដោយមន្ទីរទេសចរណ៍ត្រូវចុះផ្សព្វផ្សាយណែនាំចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ដើម្បីរៀបចំទីតាំងឱ្យបានសមរម្យ និងមានសណ្តាប់ធ្នាប់ អនាម័យ ពិសេសនៅតំបន់រមណីយដ្ឋានទេសចរណ៍នានា ឱ្យបានមុនព្រឹត្តិការបុណ្យទន្លេ -ជម្រុញចលនាភូមិ១ផលិតផល១ ឱ្យត្រៀមយកមកដាក់តាំងលក់នៅក្នុងតាមបណ្តាស្តង់ ក្នុងព្រឹត្តិបុណ្យទន្លេ ដើម្បីជាឱកាសផ្សព្វផ្សាយឱ្យបានទូលំទូលាយ ។ ឯកឧត្តម វ៉ា ថន បន្តថា៖ […]
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានព្រមានទៅកាន់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងខេត្តកំពង់ចាម មិនឱ្យមានការស្តុកទុកប្រេងដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ ដែលបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច។ ការថ្លែងបែបនេះ នាឱកាសដែល ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យោងតាមការចុះត្រួតពិនិត្យ និងតាមដានស្ថានភាពទីផ្សារ របស់មន្ត្រីជំនាញពាក់ព័ន្ធបានកត់សម្គាល់ឃើញថា មានករណីខ្លះម្ចាស់ស្ថានីយ បានព្យាយាមផ្អាកការលក់ជាបណ្តោះអាសន្ន ឬស្តុកទុកប្រេង នៅពេលដែលតម្លៃទីផ្សារពិភពលោកមានសន្ទុះឡើងថ្លៃ។ ជុំវិញបញ្ហានេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់អាជីវកម្មត្រូវលក់តាមតម្លៃកំណត់មានន័យថា រាល់ស្ថានីយទាំងអស់ត្រូវតែលក់ប្រេងឥន្ធនៈតាមតម្លៃសេចក្តីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្ម ។ ហាមឃាត់ការស្តុកទុកដោយខុសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុបច្ចេកទេសត្រឹមត្រូវ ឬការលាក់ទុកប្រេងឥន្ធនៈដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ គឺជាទង្វើខុសច្បាប់។ ឯកឧត្តមអភិបាលខេត្ត បន្តថា ករណីរកឃើញម្ចាស់អាជីវកម្មណាដែលបានប្រព្រឹត្តល្មើស នឹងត្រូវប្រឈមមុខនឹងវិធានការ ដោយការផាកពិន័យជាប្រាក់ទៅតាមទំហំនៃបទល្មើសដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព […]
ឯកឧត្តម នី គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការវាយតម្លៃ និងពិនិត្យអំពីកិច្ចសហការរវាង ADB ជាមួយអង្គការសង្គមស៊ីវិល
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ ព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាង ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញជាដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការវាយតម្លៃ និងពិនិត្យអំពីកិច្ចសហការរវាង ADB ជាមួយអង្គការសង្គមស៊ីវិល ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាង ADB សរុបអ្នកចូលរួមប្រមាណ ៧រូប (ស្ត្រី១រូប)។ គោលបំណងកិច្ចប្រជុំនេះ គឺដើម្បីដាក់ឱ្យអនុវត្តនូវការវាយតម្លៃទូលំទូលាយអំពីការចូលរួមរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយសង្គមស៊ីវិល។ ការវាយតម្លៃនេះនឹងពិនិត្យអំពីកិច្ចសហការរវាង ADB ជាមួយអង្គការសង្គមស៊ីវិល ក្នុងបង្កើនប្រសិទ្ធភាពលើការអភិវឌ្ឍ និងបន្ស៊ីប្រតិបត្តិការរបស់ខ្លួនសមស្របទៅនឹងតម្រូវការរបស់សហគមន៍ ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលបាត់បង់ឱកាស៕
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំយន្តការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពីការរៀបចំយន្តការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងការធ្វើសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅទីស្តីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាន -អនុប្រធាននាយកដ្ឋានមុខងារនិងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប។នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សួស ប្រាថ្នា បានលើកឡើងចំណុចសំខាន់ៗចំនួន៤ ដែលជាប្រធានបទយកមកពិភាក្សា ដូចខាងក្រោម៖ ១- ពិនិត្យលទ្ធភាពនីតិវិធីផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមច្រកចេញចូលតែមួយ ២- សម្របសម្រួលការងារជាមួយអង្គភាព ឬក្រសួងពាក់ព័ន្ធ ៣- ពិនិត្យសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យា ៤- កំណត់វិធានដើម្បីអនុវត្តជាក់ស្តែងនិងដើម្បីធានាឱ្យមានប្រសិទ្ធភាព ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្ត រជាតិនារី ៨មីនា
មណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នេះ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិ សុខសម្រាប់ស្ត្រី និងគ្រួសារ» ឆ្នាំ២០២៦ ក្រោមអធិបតីយភាព លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោក នាយការិយាល័យ និងមន្ត្រីនគរបាលជានារី ចំណុះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចំនួន១០៣ រូប។ ក្នុងនោះ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នង ការរងទទួលផែនប្រឆាំងការងារជួញដូរមនុស្សនិងការពារអនីតិជន និងយ៉េនឌ័រ ឡើងអានសារលិខិតរបស់សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះមាតាឯករាជ្យជាតិខ្មែរជូនអង្គពិធី។ លោកស្នងការ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ជូននូវបាច់ផ្កាកាដូអនុស្សាវរីយ៍ និងបានថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងបានផ្តល់នូវថវិកាមួយចំនួនជូនដល់នគរបាលជានារីផងដែរ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី“ការពិនិត្យបច្ចុប្បន្នភាពការងារចងក្រងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣” របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចងក្រងសៀវភៅព្រឹត្តិការណ៍កីឡា របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី“ការពិនិត្យបច្ចុប្បន្នភាពការងារចងក្រងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣” របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡាដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តមប្រធាន-អនុប្រធាន និងសមាជិកគណៈកម្មការរៀបចំចងក្រងទាំងអស់។ ឯកឧត្តម អគ្គលេខាធិការ បានបន្តផ្ដល់ជូននូវធាតុផ្សំសំខាន់ៗមួយចំនួនបន្ថែមទៀត ដើម្បីដាក់បញ្ចូលទៅក្នុងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យកាន់តែមានខ្លឹមសារសម្បូរបែប និងជាពិសេសគឺការរំលេចនូវខ្លឹមសារដ៏មានអត្ថន័យរបស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាស្នាដៃរបស់អត្តពលិកក្រសួងមហាផ្ទៃ ពីព្រឹត្តិការណ៍សំខាន់ៗកន្លងមក ឱ្យបានទទួលជ្រាបដល់អ្នកអាន។ ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ បានស្នើដល់ក្រុមការងារទាំង ៦ផ្នែក ត្រូវបន្តយកចិត្តទុកដាក់ និងពន្លឿនការចងក្រង ដើម្បីអាចបោះពុម្ពចេញផ្សាយឱ្យបានឆាប់រហ័ស សម្រាប់តម្កល់ទុកជាឯកសារដ៏សំខាន់៕ ប្រភព៖ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡា
ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អណត្តិទី៤
ប៉ៃលិន៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។ លោកជំទាវ ក៏បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទីភារៈកិច្ច ប្រកបដោយការទទួលខុស ត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការការពារបូរណៈភាពទឹកដីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការបម្រើ សេវាសាធារណៈនានាបានល្អប្រសើ […]










