លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅ វត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១៧០០នាក់ ។ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរ ដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាពគឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួមដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្តល់កតិ្តយសប្រកបដោយក្តីសង្ឃឹម។ សម្រាប់គ្រួសារ សន្តិសុខគឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ការជួយគាំទ្រគ្នាទៅវិញទៅមក និងជាស្ថេរភាពភាពដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ សូមបញ្ជាក់ផងដែរថា កម្ពុជា ជាប្រទេសមាតាធិបតេយ្យ ដែលឱ្យតម្លៃស្ត្រីជាធំ និងបានចូលរួមអបអរសាទរទិវាអន្តរជាតិនារី ចាប់តាំងពីឆ្នាំ១៩៧៧ ក្នុងគោលបំណងគោរពដល់ការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិ សេរីភាព និងសមភាព។ ជាលទ្ធផលគួរជាទីមោទកៈ ក្នុងទិដ្ឋភាពតំបន់និងសាកល កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ១១៨ប្រទេស និងលេខ ២ ក្នុងតំបន់អាស៊ាន ក្នុងនាមជាប្រទេសដែលបានបញ្ជូនកងរក្សាសន្តិភាពស្ត្រី។ បន្ថែមពីលើនេះ កម្ពុជាបានក្លាយជាអ្នកនាំមុខក្នុងតំបន់ ក្នុងការលើកកម្ពស់អនុវត្តរបៀបវារៈ […]
ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា
ពោធិ៍សាត់៖ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត បានអញ្ជេីញទទួលជួបសម្ដែងការគួរសម ជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលដឹកនាំដោយ លោកឧកញ៉ា ឡាយ គីមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនភាពនៃ “សៀវភៅមគ្គុទេសក៍វិនិយោគខេត្ដពោធិ៍សាត់” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្ដពោធិ៍សាត់។ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៦ លើកទី១៩
បន្ទាយមានជ័យ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ បានប្រារព្ធ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៦ លើកទី១៩ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ»។ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានអ្នកចូលរួមប្រមាណ៧០០នាក់ នៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្ដើម លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរាយការណ៍សង្ខេបពីរាយការណ៍ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥ កន្លងនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន៨៤/៣៨ករណី (កើន៤៦ករណី) ដោយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តចំនួន ១៧៧នាក់។ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាព នៃសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងដើម្បីបង្ហាញពីការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល […]
អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី
ប៉ៃលិន៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស ២៥៦៩ គ.ស ២០២៦ ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ និងសួនច្បារមុខ សាលាខេត្ត ព្រមទាំងរៀបចំនៅតាមទីតាំងរមណីយដ្ឋាន និងទីវត្តអារាមនានាក្នុងខេត្តប៉ៃលិនផងដែរ។ លោកជំទាវបណ្ឌិត […]
ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្តលើកទី១៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.»
នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្តលើកទី១៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា«គ.ក.ប.»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា រួមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ជាសមាជិក និងមន្ត្រីពាក់ព័ន្ធ មកពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធសរុបចំនួន៧៦រូប នៅបន្ទប់ប្រជុំ នាទីស្តីការក្រសួងពាណិជ្ជកម្ម៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline
ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ដោយមានការអញ្ជេីញចូលរួមពី លោក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ព្រមទាំងលោក លោកស្រីជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។ ជាកិច្ចចាប់ផ្តេីម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានមតិស្វាគមន៍ និងបានលេីកឡេីងថាការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ពិតជាមានសារ:សំខាន់ណាស់ ដេីម្បីធានាបាន ប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងបទល្មេីស ងាយស្រួលទប់ស្កាត់បទល្មេីស ព្រមទាំងថែរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គមនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានផ្តល់ការណែនាំតម្រង់ទិសដល់អង្គប្រជុំ ក្នុងការរៀបចំនូវស្តង់ដារប្រតិបត្តិការ ការងារ សម្រាប់ដំណើរការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ដើម្បីទទួលបានលទ្ធផលកាន់តែល្អទាន់ពេលវេលា។ ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ត្រី ង៉ែត សុគន្ធារិទ្ធ ប្រធាននាយកដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វេី […]
រដ្ឋបាលខេត្តកោះកុង រៀបចំអបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធាន បទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
ខេត្តកោះកុង៖ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជូនអង្គពិធីទាំងមូល។ នៅក្នុងពិធីប្រកបដោយអត្ថន័យនេះផងដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបានរបស់ស្ត្រី ដែលជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ លោកជំទាវបាន អំពាវនាវដល់គ្រប់ស្ថាប័នជុំវិញខេត្ត ឱ្យបន្តជំរុញសមភាព យេនឌ័រ តាមរយៈការផ្តល់ឱកាសដល់ស្ត្រីក្នុងតួនាទីដឹកនាំ និងការសម្រេចចិត្តយ៉ាងពេញលេញ ។ […]
ឯកឧត្តម អង មង្គល និងឯកឧត្តម ជាម ហ៊ីម អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពទទួលពាក្យបណ្តឹង និងដំណោះស្រាយប្រចាំសប្តាហ៍
នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អង មង្គល និងឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពទទួលពាក្យបណ្តឹង និងដំណោះស្រាយប្រចាំសប្តាហ៍។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធ៕ ប្រភព៖ អគ្គាធិការដ្ឋាន
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី លើកទី១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ
នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-ឡាវ ឡាវ-កម្ពុជា ជាផ្លូវការ លើកទី១៥ រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ។ ក្នុងនោះដែរ ភាគីទាំងពីរបានអបអរសាទរ និងសម្តែងការវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ឡាវ ដឹកនាំដោយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុរួមនៃកិច្ចប្រជុំនោះ ភាគីទាំងសងខាង បានបង្ហាញពីកិច្ចសហការណ៍ឱ្យបានស្អិតរមួត ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងខេត្តទាំង២ បង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទ ក្នុងនោះមានការយកចិត្តទុកដាក់ខ្ពស់ លើអំពើ ភេរវកម្ម ការជួញដូរមនុស្សឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។រក្សាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ប្រវត្តិសាស្ត្រល្អ របស់ប្រជាជាតិទាំងពីរ ក៏ដូចជាខេត្តទាំងពីរឱ្យកាន់តែល្អប្រសើរឡើង […]










