ព័ត៌មានជាតិ

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហោ សំអាត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពីការពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធបច្ចេកវិទ្យា​ Hotline

ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធបច្ចេកវិទ្យា​ Hotline ដោយមានការអញ្ជេីញចូលរួមពី​ លោក​ អគ្គនាយករង​ ប្រធាន-អនុប្រធាន​នាយកដ្ឋាន​ នាយ-នាយរងការិយាល័យ​ ព្រមទាំង​លោក​ លោកស្រីជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ​។

ជាកិច្ចចាប់ផ្តេីម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានមតិស្វាគមន៍​ និងបានលេីកឡេីងថាការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ពិតជាមានសារ:សំខាន់ណាស់ ដេីម្បីធានាបាន ប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងបទល្មេីស​ ងាយស្រួលទប់ស្កាត់បទល្មេីស ព្រមទាំងថែរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គមនៅកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក​ ក៏បានផ្តល់ការណែនាំតម្រង់ទិសដល់អង្គប្រជុំ ក្នុងការរៀបចំនូវស្តង់ដារប្រតិបត្តិការ ការងារ សម្រាប់​ដំណើរការកសាងប្រព័ន្ធបច្ចេកវិទ្យា​ Hotline ដើម្បីទទួល​បានលទ្ធផលកាន់តែល្អទាន់ពេលវេលា។

ក្នុងនោះដែរ​ លោក​ ឧត្តមសេនីយ៍​ត្រី​ ង៉ែត​ សុគន្ធារិទ្ធ​ ប្រធាន​នាយកដ្ឋាន​ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វេី សេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពនៃការកសាងប្រព័ន្ធបច្ចេកវិទ្យា​ Hotline និងដំណេីរការសាងសង់អគារ E​ ព្រមទាំង​បញ្ហាប្រឈម​ និងសំណូមពរ​ មួយចំនួនផងដែរ​។

បន្ថែមលើសពីនេះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គនាយក​ បានឯកភាពទៅលេីវឌ្ឍនភាព​ និងលទ្ធផលការងារដែលសម្រេចបាន​ និងបានកោតសរសេី​រ​ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញទាំងអស់ដែលបានកសាងប្រព័ន្ធបច្ចេកវិទ្យា​ Hotline​នេះឡេីង​ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក​ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា ក្រុមការងារទាំងអស់ដែលបានចូលរួមផ្តល់នូវគំនិតយោបល់យ៉ាងផុសផុល ដើម្បីធានាថាការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline នឹងទទួលបានលទ្ធផលនាពេលឆាប់ៗខាងមុខ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.