នៅព្រឹកថ្ងៃ អង្គារ៍ ទី ២៤ ខែ មីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល នៅសាលប្រជុំ ចតុម្មុខមង្គល ទីស្តីការក្រសួង ព័ត៌មាន។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរាជធានី ខេត្ត សរុបចំនួន ២៤៣ នាក់ ស្រី៦២នាក់ ។ ការផ្សព្វផ្សយគោលនយោបាយនេះ មានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ ឱ្យ បានកាន់តែទូលំទូលាយ […]
ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយបានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង ៦ផងដែរ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាពេលកន្លងមក និងលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព។ ជាកិច្ចបន្តក្នុងកិច្ចប្រជុំនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡើងរាយការណ៍ស្តីពីការចុះត្រួតពិនិត្យកម្លាំង បញ្ជីវត្តមាន ឯកសណ្ឋាន និងពង្រឹងបទវិន័យនគរបាលជាតិកម្ពុជា នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះ។ […]
រដ្ឋបាលរាជធានីភ្នំពេញ៖ ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះបងប្អូននឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរហើយមានទោសទណ្ឌថែមទៀត។ ការលើកឡើងរបស់ ឯកឧត្ដម ហ៊ុន សុរិទ្ធី បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ខណៈដែលឯកឧត្ដមនិងឯកឧត្ដម ឆាយ វីរៈ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញជាធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ហ៊ុន សុរិទ្ធី បានលើកឡើងទៀយថា ការបង្កើតឱ្យមានពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ […]
អភិបាលខេត្តតាកែវ អំពាវនាវដល់យុវជន ផ្សព្វផ្សាយមរតកវប្បធម៌ដែលបន្សល់ទុកពីដូនតារបស់យើង ឱ្យកាន់តែទូលំទូលាយថែមទៀត
តាកែវ៖ ថ្លែងនៅចំពោះមុខយុវជន យុវនារីជាច្រើនរូប ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៨ឆ្នាំ២០២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវទៅដល់យុវជន យុវនារីខ្មែរទាំងអស់ សូមបន្តការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀត អំពីមរតកវប្បធម៌ដ៏ល្អផូរផង់ដែលបន្សល់ពីដូនតារបស់យើង ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ក្មួយៗយុវជនទាំងអស់ គឺជាអ្នកបន្តវេណដ៏មានសក្តានុពល និងជាឆ្អឹងខ្នងនៃព្រលឹងវប្បធម៌ជាតិ។ ការដែលយើងរៀបចំទិវាវប្បធម៌ជាតិក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅថ្ងៃនេះ គឺជាការដាស់រំលឹកថា វប្បធម៌មិនមែនជារបស់បុគ្គលណាម្នាក់ ឬគ្រាន់តែជាវត្ថុបុរាណនៅក្នុងសារមន្ទីរនោះទេ ប៉ុន្តែវប្បធម៌គឺជាដង្ហើម និងជាអត្តសញ្ញាណដែលរស់រវើកនៅក្នុងខ្លួនយើងគ្រប់ៗគ្នា។ ឯកឧត្តមបានរំលឹកថា បើទោះបីជាដូនតារបស់យើងបានបន្សល់ទុកនូវប្រាសាទបុរាណដ៏ស្កឹមស្កៃ សិល្បៈតន្ត្រី និងទំនៀមទម្លាប់ដ៏ល្អផូរផង់យ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើយុវជនជំនាន់ក្រោយមិននាំគ្នាថែរក្សា មិននាំគ្នាផ្សព្វផ្សាយទេនោះ វត្ថុទាំងនោះនឹងក្លាយជាគ្រាន់តែជាថ្ម ឬជារឿងរ៉ាវក្នុងប្រវត្តិសាស្ត្រដែលគ្មានវិញ្ញាណ។ ដូច្នេះ ក្មួយៗត្រូវចងចាំថា «ការថែរក្សាវប្បធម៌ គឺជាកាតព្វកិច្ចកូនខ្មែរគ្រប់រូប»។ ឯកឧត្តមបានជំរុញឱ្យយុវជនប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងបណ្ដាញសង្គមក្នុងដៃឱ្យមានតម្លៃ។ ក្មួយៗត្រូវក្លាយជា «អ្នកផ្សព្វផ្សាយវប្បធម៌» តាមរយៈការផលិតមាតិកាល្អៗ […]
ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ក្រុង ស្រុក នៃខេត្តបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង (អ.ន.ក.ខេត្ត) និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយស អ.ន.ក.ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនក្រុង ស្រុក នៃខេត្តបាត់ដំបង ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក្នុងនាមគណៈកម្មាធិការ អ.ន.ក.ខេត្ត បានសម្ដែងនូវការគោរពដឹងគុណប្រកបដោយក្ដីស្មោះស្ម័គ្រចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់នូវជំនឿទុកចិត្តទទួលស្គាល់លោក លោកស្រីជាប្រធានគណៈកម្មាធិការ អ.ន.ក ក្រុង ស្រុក នៃខេត្តបាត់ដំបង នាពេលនេះដើម្បីបានចូលរួមចំណែកបំពេញបេសកកម្មរបស់ អ.ន.ក ក្នុងបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តម […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ដែលមានការអញ្ជើញចូលរួមពី លោក លោស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វេីឡេីងគឺ ដេីម្បីជជែកពិភាក្សាមតិយោបល់ និងស្វែករកធាតុចូលបន្ថែមសម្រាប់រៀបចំការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពី ប្រទេសថៃឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឆ្លៀតឱកាសនេះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត បានមានប្រសាសន៍បន្ថែមឱ្យនាយកដ្ឋានពាក់ព័ន្ធត្រូវរៀបចំចងក្រងឯកសារទាក់ទងនិងអត្តសញ្ញាណបណ្ណដែលហួសសុពលភាពឬបាត់ផងដែរ ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យលើការងាររៀបចំគម្រោងផែនការយុទ្ធសាស្ត្រថវិកា ៣ ឆ្នាំរំកិល ២០២៧-២០២៩ និងគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៧
ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើការងាររៀបចំគម្រោងផែនការយុទ្ធសាស្ត្រថវិកា ៣ ឆ្នាំរំកិល ២០២៧-២០២៩ និងគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៧ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធផងដែរ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។ ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ
អភិបាលខេត្តកំពង់ចាម ស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការដែលពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ ការថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុង សូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ហើយក្នុង នោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវតាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស […]
លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញចូលរួមក្នុង ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់នៅក្នុងអង្គភាព ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមគោរពជូនពរ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សេចក្តីសុខ សេចក្ដីចម្រើន ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ […]
អភិបាលខេត្តកំពង់ស្ពឺ៖សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន និងទីអារាម បង្ហាញពីសុខសន្តិភាពពេញលេញ ក្រោមការគិតគូររបស់រាជរដ្ឋាភិបាល
កំពង់ស្ពឺ៖ សមិទ្ធផលរូបវ័ន្តជាច្រើនដែលកើតមានឡើងនៅក្នុងមូលដ្ឋានពីភូមិរហូតដល់ស្រុក ខេត្ត និងក្នុងទីអារាមសាសនា បានបង្ហាញឱ្យឃើញពីសក្ខីភាពដ៏ពិតប្រាកដមួយដែលកើតចេញកត្តាសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានយកសាច់ស្រស់ ឈាមស្រស់និងជីវិតធ្វើជាដើមទុនក្នុងការពន្លត់ភ្លើងសង្គ្រាមបច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងពិធីសម្ពោធឆ្លងសាលាធម្មសាលានិងសមិទ្ធផលនានា ក្នុងវត្តទួលតាម៉ៅ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាក្រោមម្លប់សន្តិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល សមិទ្ធផលរូបវន្តជាច្រើនត្រូវបានកសាងនៅតាមភូមិស្រុកទូទាំងប្រទេស រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ-មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងការរីកចម្រើននៃរោងចក្រសហគ្រាស។ ការអភិវឌ្ឍទាំងនេះគឺបាននិងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលជាក់ស្តែងខេត្តកំពង់ស្ពឺបច្ចុប្បន្នរោងចក្រ សហគ្រាសបានកើតឡើងបន្តបន្ទាប់ពីភូមិរហូតដល់ខេត្ត ដែលគិតមកទល់ថ្ងៃមានប្រមាណ១៦០០រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីជាង៣០ម៉ឺនកំពុងធ្វើការ។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះជាសក្ខីភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដដល់មូលដ្ឋាន ហើយសមិទ្ធផលទាំងនេះក៏បាននិងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនធូរធាផងដែរ។ជាមួយនិងការរីកចម្រើនលើវិស័យអាណាចក្រ ក្រោមសុខសន្តិភាពនេះ […]










