នៅព្រឹកថ្ងៃ អង្គារ៍ ទី ២៤ ខែ មីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល នៅសាលប្រជុំ ចតុម្មុខមង្គល ទីស្តីការក្រសួង ព័ត៌មាន។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរាជធានី ខេត្ត សរុបចំនួន ២៤៣ នាក់ ស្រី៦២នាក់ ។
ការផ្សព្វផ្សយគោលនយោបាយនេះ មានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ ឱ្យ បានកាន់តែទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួម ផ្សព្វផ្សាយ និងអនុវត្តគោលនយោ បាយនេះឱ្យមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាពសង្គម អនាម័យបរិស្ថាន សុខុមាលភាព ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ការទប់ស្កាត់នូវគ្រោះមហន្តរាយ គ្រោះថ្នាក់ចរាចរណ៍ ការឆ្លង រាលដាលនៃជំងឺកាចសហាវផ្សេងៗនៅគ្រប់កាលៈទេសៈ និងលើកទឹកចិត្តអោយមានការសម្រប សម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ តំណាងលេខាធិការដ្ឋានគាំទ្រការអនុវត្ត«គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»បានប្រគល់សៀវភៅនែនាំ (ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព )ចំនួន១០០ក្បាល ដល់ក្រសួងផងដែរ ។














