ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់»

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់» នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះ ក៏មានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត គ្រូឧទ្ទេសថ្នាក់ជាតិ នៃក្រសួងមហាផ្ទៃ គ្រូបង្គោលថ្នាក់ខេត្ត និងសិក្ខាកាមមកពីបណ្តាឃុំ-សង្កាត់ ទាំង៦៧ ប្រារព្ធធ្វើឡើងសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណង សំខាន់ៗ ដូចជា ៖

១-ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកលិខិតបទដ្ឋានគិតយុត្តិ និងបទដ្ឋានបច្ចេកទេសថ្មីៗ។

២-ដើម្បីលើកកម្ពស់ និងតម្រង់ទិសលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

៣-ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះនាពេលកន្លងមក និងឈានទៅរកការអនុវត្តឱ្យមាន ការឯកភាពគ្នាលើប្រព័ន្ធតែមួយក្នុងក្របខណ្ឌទូទាំងប្រទេស។

៤-ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រុង ស្រុក មានការយល់ដឹងកាន់តែច្បាស់ និងចេះតាមដាន កែលម្អនូវ ការអនុវត្តថវិកាសេវាសង្គម និងអនាម័យបរិស្ថាន ក្នុងប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងឱ្យមន្ត្រីនៅ ថ្នាក់ឃុំ សង្កាត់ ចេះប្រើប្រាស់ និងបញ្ចូលទិន្នន័យតាមប្រព័ន្ធឌីជីផលបានច្បាស់លាស់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.