ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណ:កម្មការចំណុះលើកទី១

នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានគណ: កម្មការរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM)  កិច្ចប្រជុំពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណ:កម្មការចំណុះលើកទី១ បន្ទាប់បានប្រកាសសមាសភាពហើយ ។

 

អនុគណ:កម្មការទាំង ០៥ ចំណុះគណ:កម្មការ រួមមាន ផ្នែកខ្លឹមសារឯកសារ ផ្នែកពិធីការ ផ្នែកការពារ ផ្នែកផ្សព្វផ្សាយនិងព័ត៌មាន និងផ្នែកផ្គត់ផ្គង់ ។

សូមជម្រាបជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនាមប្រធានកិច្ចប្រជុំ DGICM ក្នុងឆ្នាំ២០២៦ នឹងរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី ២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្នុងកំឡុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

bvt

Leave a Reply

Your email address will not be published.